វៀតណាមប្រមូលផ្តុំរាល់ប្រភពកម្លាំងសម្រាប់ថែទាំជនមានគុណូបការៈ

(VOVworld)-នាព្រឹកថ្ងៃទី១២មេសា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋលោកស្រី
Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជនមានគុណូប
ការៈខេត្ត Hau Giang ក្នុងឱកាសគណៈប្រតិភូមកទស្សនាទីក្រុងហាណូយនិងចូល
ប្រាំងដំកលសពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ។ ក្នុងជំនួបសំណេះសំណាល
 ជាមួយវីរៈអ្នកម្តាយចំនួន៤០រូប លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា 
 Hau Giang ជាទឹកដីសម្បូរដោយប្រពៃណីបដិវត្តន៍ និងមានការរួមចំណែកសកម្មទៅ
ក្នុង កិច្ចការប្រយុទ្ធប្រឆាំងអាណានិគមនិយមបារាំង ចក្រពត្តិអាមេរិក រំដោះប្រទេស
ជាតិ ។ រួមជាមួយគ្នានោះ នាប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Hau Giang មានការវិវឌ្ឍន៍គួរឲ្យកត់
 សម្គាល។ អត្រាគ្រួសារក្រីក្រមានការថយចុះ សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានរក្សា។
 លោកស្រីអនុប្រធានរដ្ឋក៏ជឿជាក់ដែរថា Hau Giang នឹងក្លាយ ទៅជាខេត្តអភិវឌ្ឍន៍
បង្គួរក្នុងតំបន់វាលសណ្តទន្លៃ Cuu Long ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ