វៀតណាម-ប្រេស៊ីលមានសក្ដានុពលជាច្រើនដើម្បីសហការអភិវឌ្ឍន៍វិស័យ កសិកម្មនិងទេសចរណ៍

(VOVWORLD) - វៀតណាម-ប្រេស៊ីលមានសក្ដានុពលជាច្រើនដើម្បីសហការអភិវឌ្ឍន៍ កសិកម្មនិងទេសចរណ៍។ 

នេះជាមតិរបស់តំណាងនៃ វេទិកាសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាថ្ងៃទី២៧ តុលា។ លោក Carlos Brandao ទេសាភិបាលរងរដ្ឋ Maranhao របស់ប្រេស៊ីល ចែករំលែកថា ប្រទេសទាំង២មានចំណុចដូចគ្នាជាច្រើនអំពី អាកាសធាតុ។ ជាពិសេស វៀតណាមមានឧត្តមភាពនិងបទពិសោធន៍ក្នុងការ ផលិតស្រូវអង្ករ ចិញ្ចឹមជលផលនិងធ្វើការនេសាទ ខណៈដែលប្រេស៊ីលមានផ្ទៃដី ធំ អាកាសធាតុអំណោយផលនិងតំលៃពលករទាប។ ទន្ទឹមនឹងនោះ ប្រទេសទាំង២ក៏ មានឧត្តមភាពជាច្រើនអំពីរមនីយដ្ឋាន ស្ថាបត្យកម្មនិងវប្បធម៌ដ៏សម្បូរបែបដែល អាចអភិវឌ្ឍន៍ផ្នែកទេសចរណ៍ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ