វៀតណាមបរិហាទោសរាល់អំពើភេវរកម្ម
|
អ្នកនាំពាក្យរងក្រសួងការបរទេស វៀតណាម លោកស្រី Pham Thi Thu Hang (Image: VOV) |
(VOVworld) – នាថ្ងៃទី ៨ មករា នៅសន្និសីទកាសែតប្រចាំខែរបស់ក្រសួងការបរទេស
វៀតណាម ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីអំពីប្រតិកម្មរបស់វៀតណាមចំពោះ ការបាញ់ប្រហារទៅលើទីស្នាក់ការ ទស្សនាវដ្ដី Charlie Hebdob នៅរដ្ឋធានីប៉ារីស បារាំង ដែលបានកើតមានឡើងនាថ្ងៃទី ៧ មករា កន្លងមក អ្នកនាំពាក្យរងក្រសួងការបរទេស
វៀតណាម លោកស្រី Pham Thi Thu Hang បានលើកច្បាស់ថា៖
“វៀតណាមបរិហាទោសរាល់អំពើភេវរកម្ម។ ការបាញ់ប្រហារទៅលើ ទីស្នាក់ការទស្សនាវដ្ដី Charlie Hebdo គឺជាអំពើដ៏សាហាវនិងមិនអាចយល់ព្រមបាន
ឡើយ។ វៀតណាមសូមផ្ញើរការចែករំលែកទុក្ខដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំង
ប្រជាជននិងគ្រួសាររបស់បណ្ដាជនរងគ្រោះ ហើយជឿជាក់ថា៖ មេគំនិតនឹងត្រូវបាន
ជំនុំជុំរះឆាប់។”
ស្តីអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ រួមមានការបន្តផ្តល់
ទីស្ថានីយ៍ខួង Haiyan Shiyou 981 នៅតំបន់ឆ្នេសមុទ្ររបស់វៀតណាម ការបង្កើត
គណៈកម្មការជនប្រដាប់អាវុធប្រជាជននៅប្រជុំកោះ Hoang Sa ចំណុះ អធិបតេយ្យ
ភាពរបស់វៀតណាម ការប្រកាសសកម្មភាពសាងសង់នៅកោះកាកបាទចំណុះ
ប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យរងក្រសួងការបរទេស វៀតណាម
លោកស្រី Pham Thi Thu Hang បានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់
វៀតណាមគឺប្តេជ្ញាតស៊ូជាមួយរាល់អំពើរំលោភលើអធិបតេយ្យភាពនិងបរណ
ភាពដែនដីសិទ្ធិយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើត។ ការផ្តួចផ្តើម
គំនិតរបស់ វៀតណាមគឺដោះស្រាយរាល់ជំលោះនៅសមុទ្រខាងកើតដោយ
សន្តិវិធីដោយឈរលើ ការប្រតិបត្តិតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា
អ.ស.ប. ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ
របស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ រាល់សកម្មភាពនៅសមុទ្រខាង
កើតដែមមិនទទួលបានការអនុញ្ញត្តរបស់ វៀតណាមគឺខុសច្បាប់ទាំងស្រុងនិង
មឃៈ។ លោកស្រី Pham Thi Thu Hang បានសង្កត់ធ្ងន់ថែមទៀតថា៖ ក្នុងឆ្នាំ ២០១៥វៀតណាមនិងចិនរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៥ នៃទិវាបង្កើតទំនាក់ទំនង
ការទូតទ្វេភាគីសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាម-ចិនឲ្យបានខ្លាំងក្លាថែមទៀត៕