វៀតណាមប៉ូឡួញចែករំលែកបទពិសោជន៌លើវិស័យតាក់តែងច្បាប់
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទូលជួបជាមួយ
អនុប្រធានរដ្ឋសភាប៉ូឡួញ (រូបថតៈ radiovietnam.vn)
|
(VOVworld)-នាព្រឹកថ្ងៃទី១៨ធ្នូ ក្នុងជំនួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាប៉ូឡួញ
Jerzy Wenderlich ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញ ការងារនៅវៀត
ណាម ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អះអាងថា វៀតណាម
ចងចាំជានិច្ច និងថ្លែងគុណចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្នូ របស់បូឡួញចំពោះប្រជា
ជនវៀតណាមក្នុងកិច្ចការកសាងនិងការពារប្រទេសជាតិ។ វៀតណាមយកចិត្ត
ទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបូឡួញនិងចាត់ទុកថា បូឡួញ
ជាដៃគូអាទិភាពនៅទ្វីបអឺរ៉ុបកណ្តាល។ លោក Nguyen Sinh Hung ស្នើថា រដ្ឋសភា
នៃប្រទេសទាំងពីរ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់
ថ្នាក់ ព្រមទាំងមានគោលបំណងចង់ឲ្យប៉ូឡួញចែករំលែកបទពិសោធន៍លើវិស័យ
តាក់តែងច្បាប់ឲ្យសមស្របជាមួយ ដំណើរការផ្ទេរប្តូរនិងធ្វើសមាហរណកម្មអន្តរ
ជាតិ។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអញ្ជើញថ្នាក់ដឹកនាំបូឡួញចូលរួមមហាសន្និបាតអន្តរសភាពិភពលោកលើក
ទី១៣២ ដែលនឹងប្រារព្វឡើងនៅទីក្រុងហាណូយនាឆ្នាំ២០១៥ខាងមុខ៕