វៀតណាម-ប៉ូឡូញ៖ទំនាក់ទំនងប្រពៃណីនិងចីរភាព
|
លោកស្រី Barbara Szymanowska ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅវៀតណាម (hanoi.msz.gov.pl) |
Vovworld-ប្រពៃណីស្នេហាជាតិនិងតស៊ូដើម្បីឯករាជ្យជាតិជាប្រភពដើមបង្កើត
ឡើងចំណងមិត្តភាពយូរអង្វែងរវាងប្រជាជនវៀតណាមនិងប៉ូឡូញ។ ប្រការនេះត្រូវ
បានអះអាងនៅជំនួបមុខរំលឹកខួបអនុស្សាវរីយ៍នៃទិវាឯករាជ្យសាធារណៈរដ្ឋប៉ូឡូញ
(ទី១១វិច្ឆកា)ដែលបានរៀបចំនាថ្ងៃទី៧វិច្ឆកានៅទីក្រុងហូជីមិញ។ វៀតណាមនិង
ប៉ូឡូញបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនាឆ្នាំ១៩៥០។ ប៉ូឡូញជាប្រទេស
មួយក្នុងចំណោមប្រទេសដំបូងទទួលស្គាល់វៀតណាមប្រជាធិបតេយ្យសាធារណៈ
រដ្ឋ ជានិច្ចកាលប្រកៀកស្មានិងជួយឧបត្ថម្ភវៀតណាមក្នុងដំណាក់កាលសង្គ្រាម។
ថ្លែងមតិនៅពិធីជួបមុខនេះ លោកស្រី Barbara Szymanowska ឯកអគ្គរដ្ឋទូតប៉ូឡូញ
ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖
“ទិវាឯករាជ្យជាឱកាសមោទនភាពពិសេសចំពោះជនប៉ូឡូញម្នាក់ៗនិងខ្ញុំជឿជាក់ថា
បណ្ដាមិត្តវៀតណាមក៏ដូច្នេះដែរ។ សកម្មភាពរបស់សមាគមមិត្តភាពវៀតណាម-
ប៉ូឡូញនិងព្រឹត្តិការណ៍ផ្សេងៗបានឲ្យយើងខ្ញុំឃើញថា យើងមានមិត្តភក្តិជាច្រើននៅ
វៀតណាម៕”