វៀតណាម-ប៉ូឡូញបង្កើនទំនាក់ទំនងមិត្តភាពរវាងបណ្ដាស្ថាប័ននិតិបញ្ញត្តិ

វៀតណាម-ប៉ូឡូញបង្កើនទំនាក់ទំនងមិត្តភាពរវាងបណ្ដាស្ថាប័ននិតិបញ្ញត្តិ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៧ ធ្នូ ក្នុងជំនួបចរចារជាមួយគណៈប្រតិភូរដ្ឋសភា ប៉ូឡូញដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Jerzy Wenderlich សមភាគី
វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ ប៉ូឡូញគឺជា
ដៃគូ អាទិភាពនៅតំបន់ភាគកណ្ដាលនិងខាងកើតអឺរ៉ុបក្នុងគោលនយោ
បាយកិច្ចការបរ ទេស។ ផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី​ អនុប្រធានរដ្ឋសភា
វៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើថា៖ វៀតណាមនិង
ប៉ូឡូញបានកំណត់វិស័យ សហប្រតិបត្តិការនានាដែលភាគីទាំង ២ មាន
សក្តានុភាពនិងប្រៀបខ្លាំងនាំចេញ វិធានការជាក់ស្តែងសំដៅជំរុញកិច្ច
សហប្រតិបត្តិការនិងលើកំពស់តំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីដល់ ១​
ពាន់លានដុល្លាអាមេរិក។ ស្តីអំពីទំនាក់ទំនងរវាង​ស្ថាប័ន្ធនិតិបញ្ញត្តិនៃ
ប្រទេសទាំង ២ ថ្នាក់ដឹកនាំទាំង ២ រូបបានចាត់ទុកថា៖ វៀតណាមនិង
ប៉ូឡូញត្រូវបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ចែករំលែក
បទពិសោធន៍នៃសកម្មភាពសភា ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ