វៀតណាម-ប៉ូឡូញបង្កើនទំនាក់ទំនងមិត្តភាពលើគ្រប់វិស័យ

វៀតណាម-ប៉ូឡូញបង្កើនទំនាក់ទំនងមិត្តភាពលើគ្រប់វិស័យ - ảnh 1
វៀតណាម-ប៉ូឡូញបង្កើនទំនាក់ទំនងមិត្តភាពលើគ្រប់វិស័យ (vietnamplus.vn)


        Vovworld-ទទួលសេចក្តីអញ្ចើញរបស់រដ្ឋាភិបាលប៉ូឡូញ ឧបនាយករដ្ឋ​មន្ត្រី​និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទៅ​បំពេញ
ទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប៉ូឡូញចាប់ពីថ្ងៃទី២៥ដល់២៦​កក្កដា។ ក្នុងដំណើរទស្សនកិច្ចឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​លោក Pham
Binh Minh បានជួបសម្ដែងការគួរសមអនុប្រធានសភាជាន់ទាប​ប៉ូឡួញលោក Jerzy
Wenderlich ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសលោក Radoslaw Sikorski ថ្លែង
មតិនៅកិច្ចប្រជុំរបស់បណ្ដាឯកអគ្គរដ្ឋទូប៉ូឡូញនៅ​ដំបន់​អាស៊ី-ប៉ាស៊ីហ្វិកជាដើម។

        នៅបណ្ដាជំនួបសន្ទនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham
Binh Minh បានអះអាងគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម​គោរពនិងមានបំណងបង្កើនថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ​ប្រសើររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំប៉ូឡូញបានអះអាងថា​ប៉ូឡួញជា​និច្ចកាលចាត់ទុកវៀតណាមជាដៃគូរសំខាន់នៅដំបន់អាស៊ី-អាគ្នេយ៍។ ភាគី​ប៉ូឡួញ​
បានឲ្យដឹងថា ប្រធានាធិបតីប៉ូឡួញលោក Bronislaw Komorowski នឹងមកបំពេញ
ទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១៥។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បាន
អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈ​ងាយស្រួលសំរាប់អង្គភាព
អាជីវកម្មប៉ូឡួញបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម​វិនិយោគអាជីវកម្មនៅវៀតណាម។ វៀតណាមលើឋានៈជាអ្នកសម្រុះ​សម្រួល​ទំនាក់ទំនងអាស៊ាន- EU សន្យាត្រៀមជា
ស្រេចជាស្ពានតភ្ជាប់សំរាប់ប៉ូឡួញក្នុង​ទំនាក់ទំនងជាមួយអាស៊ាន។ ប៉ូឡួញបាន
អះអាងថា គាំទ្រវៀតណាមក្នុង​ទំនាក់​ទំនងជាមួយសហភាពអឺរ៉ុប គាំទ្រការចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីវៀតណាម- EU (EVFTA) មុនខែ
តុលាឆ្នាំ២០១៤និងប្រកាសថា រដ្ឋសភាប៉ូឡួញនឹងអនុម័តលើកិច្ចព្រមព្រៀងដៃគូរ
និងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម- EU (PCA) ដែលវៀតណាមបាន
ចុះហត្ថលេខាជាមួយ EU។ អំពីបញ្ហានៅសមុទ្រខាងកើត រដ្ឋមន្ត្រីការបរទេសលោក
Sikorski បានអះអាងថា​ប៉ូឡួញគាំទ្រគោលជំហរដោះស្រាយគ្រប់ជំលោះដោយ
សន្តិវិធីលើមូលដ្ឋាន​ច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ