វៀតណាម-ប៉ូឡូញបានបង្កើនកិច្ចសហប្រតិបត្តិការការពារបរិស្ថាន។

វៀតណាម-ប៉ូឡូញបានបង្កើនកិច្ចសហប្រតិបត្តិការការពារបរិស្ថាន។ - ảnh 1
វៀតណាម-ប៉ូឡូញបានបង្កើនកិច្ចសហប្រតិបត្តិការការពារបរិស្ថាន។


       VOV-វេទិការ “ការពារបរិស្ថានប៉ូឡូញ-វៀតណាម” បានបើកនាព្រឹកថ្ងៃទី​
៨តុលា​នៅក្រុងហាណូយ ជាមួយការចូលរួមរបស់អនុរដ្ឋមន្ត្រីក្រសួងធនធាន​
និង​បរិស្ថានវៀតណាម Bui Cach Tuyen អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានប៉ឡូញ
Beata Jacsewska តំណាងអង្គភាពអាជីវកម្មនិងអ្នកជំនាញការជាច្រើនក្នុង
វិស័យការពារ​បរិស្ថាននៃប្រទេសទាំងពីរ។ ថ្លែងមតិនៅវេទិការ អនុរដ្ឋមន្ត្រី Bui
Cach Tuyen បានឲ្យដឹងថាបញ្ហាការពារបរិស្ថានតាំងពីដើមដំបូងត្រូវបាន រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ជាពិសេស។ រួមជាមួយដំណោះស្រាយ
អំពីគោលនយោបាយ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការសុក្រិដ្ឋ
ក្បាល់ម៉ាស៊ីនចាត់តាំង​បង្កើននិងពហុបែបបនីយកម្មបណ្ដាប្រភពវិនិយោគ
ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីការពារ
បរិស្ថានក្នុងនោះមានកិច្ច​សហប្រតិបត្តិការជាមួយប៉ូឡូញ។ អនុរដ្ឋមន្ត្រី Bui
Cach Tuyen បានសង្កត់ធ្ងន់​ថា៖

         “ប៉ូឡូញជាប្រទេសនៅទ្វីបអឺរុបដែលទទួលបានរាល់សមិទ្ធិគួរឲ្យកត់
សម្គាល់ក្នុងការងារការពារបរិស្ថាន។ ការជំរុញកិច្ចសហប្រតិបត្តិការជាមួយ
ក្រសួង​បរិស្ថានប៉ូឡូញអំពីការពារបរិស្ថានគឺអាទិភាពមួយរបស់ក្រសួងធនធាន
និង​បរិស្ថានវៀតណាម សំដៅបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរក៏
ដូច​ជា​ជំរុញអនុវត្តប្រសិទ្ធភាពគោលដៅយុទ្ធសាស្ត្រអំពីការពារបរិស្ថានវៀត
ណាម។ វេទិការការពារបរិស្ថានប៉ូឡូញ-វៀតណាមលើកនេះនឹងឲ្យយើង
ឱកាសល្អមួយ​ដើម្បីផ្លាស់ប្តូរពិភាគ្សាអំពីលទ្ធភាពសហប្រតិបត្តិការនិងពន្លឿន
វិនិយោគរវាង​បណ្ដាអង្គភាពអាជីវកម្មបរិស្ថាននៃប្រទេសទាំងពីរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ