វៀតណាម-បេឡារុស្សចេញសេចក្តីថ្លែងការរួម
(VOV) /  
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយមន្ត្រីស្ថានទូត និងសហគមន៍ជាវៀតណាមនៅបេឡារូស។ (nguyentandung.org) |
(VOVworld) - នាយប់ថ្ងៃទី ១៧ ឧសភា (តាមម៉ោង់វៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូបានអញ្ជើញចាក់ចេញពីរដ្ឋធានី Minsk
បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបេឡារុស្សប្រកបដោយជោគជ័យ។ ក្នុងឱកាសនេះ ភាគី ទាំង ២ បាននាំចេញសេក្តីថ្លែងការរួមស្តីពីលទ្ធិផលនៃដំណើរទស្សន
កិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅប្រទេសបឡារុស្ស។ សេចក្តីថ្លែងការលើក
ច្បាស់ថា៖ ភាគីទាំង ២ បានឯកភាពអំពីការផ្លាស់ប្តូរយ៉ាងខ្លាំងគណៈប្រតិភូជាន់ខ្ពស់ ដើម្បី
បង្កើតកំលាំងចលករពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា ៖
នយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការពារប្រទេស សន្និសុខ ជាដើម។ នាយករដ្ឋ
មន្ត្រីនៃប្រទេសទាំង ២ បានសន្យានាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឡើងកំពស់ថ្មី ១
បង្ករលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំង ២ ធ្វើអាជីវកម្ម វិនិយោគ។
ភាគិបេឡារុស្សបានស្យាធានារាល់លក្ខណៈបង្កើតបណ្ដាក្រុមហ៊ុនវៀតណាម-បេឡារុស្ស។
ប្រទេសទាំង ២ ក៏បានពិភាក្សាអំពីការគួបផ្សំយ៉ាងជិតស្និតលើឆាកអន្តរជាតិនិងប្រឆាំង
ជំទាស់នយោបាយភាវូបនីយកម្មបញ្ហាសិទ្ធិមនុស្ស។ ក្រៅពីនោះ ភាគីទាំង ២ សុទ្ធតែគាំទ្រ
ការរក្សាសន្តិភាពនិងស្ថិរភាព សន្តិសុខនាវាចរណ៍លើសមុទ្រខាងកើត ដោះស្រាយជំលោះ
ដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ។
មុននោះ នាព្រឹកថ្ងៃទី១៧ឧសភាតាមម៉ោងដំបន់ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានជួបសន្ទនាជាមួយមន្ត្រីស្ថានទូត ដំណាងសមាគម
មិត្តភាពបេឡារូស-វៀតណាមនិងសហគមន៍ជាវៀតណាមនៅបេឡារូស។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកសរសើរការខំប្រឹងប្រែងរបស់
កម្មាភិបាលមន្ត្រីស្ថានទូតជានិច្ចកាលខំប្រឹងប្រែងជំនះពុះពារលើការលំបាក
សំរេចល្អភារកិច្ចនយោបាយដែលបានប្រគល់ជូន រួមចំណែកសកម្មក្នុងការ
អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាធ្វើល្អការងារជួយឧបត្ថម្ភ
សហគមន៍។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ចង់ឲ្យសហគមន៍ជនវៀត
ណាមជានិច្ចកាលរក្សាអត្តសញ្ញាណប្រជាជាតិនិងភាសាវៀតណាម យកចិត្ត
ទុកដាក់ដល់ការអប់រំជំនាន់យុវជនកុមារជំទង់ឆ្ពោះមកស្រុកកំណើតប្រទេស
ជាតិ។
នារសៀលថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនា
ជាមួយប្រធានាធិបតីសាធារណៈរដ្ឋបេឡារូស Alexander Lukashenko។ នៅ
ជំនួបសន្ទនា ភាគីទាំងពីរបានពិភាគ្សាបណ្ដាវិធានការសំដៅបង្កើនតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគី តុល្យភាពជញ្ជីងពាណិជ្ជកម្ម បង្កើនវិនិយោគរវាងប្រទេស
ទាំងពីរក្នុងរយៈពេលខាងមុខ ជំរុញការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
FTA វៀតណាមជាមួយសម្ព័ន្ធភាពគយបេឡារូស-កាហ្សាក់ស្ថាន-រុស្ស៊ី។
ប្រធានាធិបតីបេឡារូស Alexander Lukashenko បានអះអាងថាវៀតណាមជា
ដៃគូយុទ្ធសាស្ត្រនៃប្រទេសនេះនៅដំបន់អាស៊ី-អាគ្នេយ៍។ក្នុងវិស័យអប់រំ
បណ្ដុះបណ្ដាល បេឡារូសបានឯកភាពបង្កើនបរិមាណអាហារូបករណ៍
សំរាប់និស្សិតវៀតណាមទៅបេឡារូសរៀនសូត្រ៕
-VOV