វៀតណាម-បេឡារុសអភិវឌ្ឍន៍ទំនាក់ទំនងលើវិស័យជាច្រើន

វៀតណាម-បេឡារុសអភិវឌ្ឍន៍ទំនាក់ទំនងលើវិស័យជាច្រើន - ảnh 1
ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបែឡារុសប្រចាំនៅវៀតណាមលោកValery Sadokho


(VOVworld) - បេឡារុសកំពុងទន្ទឹងរងចាំដំណើរទស្សនកិច្ចរបស់លោកអគ្គលេខា
បក្សកុម្មុយនិសវៀតណាម Nguyen Phu Trong ព្រមទាំងសង្ឃឹមថា ភាគីទាំង២អាច
ពិនិត្យមើលលើកកំពស់ទំនាក់ទំនងដៃគូឡើងកម្រិតយុទ្ធសាស្ត្រថ្មី១។នេះគឺជាមតិ
របស់ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបែឡារុសប្រចាំនៅវៀតណាមលោក Valery
Sadokho នៅពេលឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាម អំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ក្នុងក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវ
ការនៅបេឡារុសរបស់លោកអគ្គលេខាបក្សកុម្មុយនិសវៀតណាម Nguyen Phu Trong នាពេលខាងមុខនេះ។លោក Valery Sadokho បានចាត់ទុកថា ទំនាក់ទំនងសេដ្ឋកិច្ច
ពាណិជ្ជកម្មមិនទាន់សក្តិសមនឹងសក្ដានុភាពនៃប្រទេសទាំង២ទាំងឡាយ។តាម
រយៈដំណើរទស្សនកិច្ចលើកនេះប្រទេសទាំង២នឹងបើកទូលាយកិច្ចសហប្រតិបតិ្ត
ការលើវិស័យជាច្រើនដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំវប្បធម៌ជាដើម។លោក
Valery Sadokho បានឲ្យដឹងថាប្រទេសទាំង២កំពុងសម្រេចដំណើរការចរចារលើ
កិច្ចព្រមព្រៀងសេរី (FTA) រវាងវៀតណាមនឹងបណ្ដាប្រទេសចំណុះសម្ព័ន្ធមិត្តគយ
រួមមានរុស្ស៊ី បែឡារុសនិងកាហ្សាក់ស្ថាន។លោកសង្ឃឹមថា កិច្ចព្រមព្រៀងFTA
នឹងត្រូវបានចុះហត្ថលេខានាដើមឆ្នាំខាងមុខនេះ បើកចេញយថាទស្សន៍ថ្មីសំដៅ
បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងភាគី ទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ