វៀតណាមផ្ញើសារលិខិតស្ដីអំពីការអភិវឌ្ឍន៍ចីរភាពនៅការតាំងពិព័រណ៌ Pollutec 2016 នៅបារាំង
|
វៀតណាមផ្ញើសារលិខិតស្ដីអំពីការអភិវឌ្ឍន៍ចីរភាពនៅការតាំងពិព័រណ៌ Pollutec 2016 នៅបារាំង |
(VOV)_ វៀតណាមជាប្រទេសភ្ញៀវកិត្តិយស នៅក្នុងការតាំងពិព័រណ៌អន្តរជាតិស្ដី
អំពីសម្ភារះ បច្ចេកវិទ្យាដល់សេវាកម្មបរិស្ថាន Pollutec 2016 ដែលកំពុងប្រព្រឹត្តទៅនៅ
បារាំង។ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha និង
អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំង បានអញ្ជើញកាត់ខ្សែបូរណ៍
បើកការតាំងពិព័រណ៌ និងអញ្ជើញចូលរួមជំនួបសន្ទនាជាមួយមជ្ឈដ្ឋានសារព័ត៌មាន
អន្តរជាតិ។ ស្តង់ទំនិញវៀតណាមបានតាំងបង្ហាញជាច្រើនអំពីរូបភាព គោលនយោ
បាយនានាស្ដីអំពីកិច្ចការពារបរិស្ថាន និងអភិវឌ្ឍន៍និរន្តរភាពនៅវៀតណាម។ ឆ្លើ
សសម្ភាសន៍មជ្ឈដ្ឋានអ្នកយកព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រី លោក Tran Hong Ha បាន
សង្កត់ធ្ងន់ទៅលើគោលនយោបាយរបស់វៀតណាម គឺការពារបរិស្ថានដើម្បីអភិវឌ្ឍន៍
ចីរភាព៖
“ ដើម្បីប្រទេសមួយអភិវឌ្ឍន៍នាពេលខាងមុខនេះ ដោយមានការតម្រង់ទិសគឺសេដ្ឋ
កិច្ចបៃតង កំណើនបៃតង និងសេដ្ឋកិច្ចកាបូនទាប។ ប្រការនេះបានអះអាងនូវ
សារះសំខាន់របស់ផ្នែកឧស្សាហកម្មបរិស្ថាន ប្រើប្រាស់ និងច្នៃប្រឌិតគ្រប់ប្រភពថា
មពលធម្មជាតិ៕”