វៀតណាមផ្ដោតសំខាន់លើការជំរុញតម្រូវការនៃទីផ្សារក្នុងស្រុក ស្វែងរកដំណោះស្រាយសម្រាប់ការនាំចេញ
(VOVWORLD) - ក្នុងត្រីមាសទី២ឆ្នាំ២០២០ តម្រូវការប្រើ ប្រាស់ទំនិញរបស់សកលលោកបានធ្លាក់ចុះយ៉ាងខ្លាំង ក៏ប៉ុន្តែ ការនាំចេញ របស់វៀត ណាម ទៅកាន់ទីផ្សារចិននិងអាមេរិកនៅតែទទួលបានកំណើន សញ្ញាបូក ដោយកម្រិត១៧,៤%និង១០,៣%បើប្រៀបធៀបនឹងឆ្នាំទៅមិញ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ |
នៅកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយខេត្តក្រុងលើទូទាំងប្រទេសកាលពីរសៀលថ្ងៃទី២ កក្កដា រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា ក្នុងត្រីមាសទី២ឆ្នាំ ២០២០ តម្រូវការប្រើ ប្រាស់ទំនិញរបស់សកលលោកបានធ្លាក់ចុះយ៉ាងខ្លាំង ក៏ប៉ុន្តែ ការនាំចេញ របស់វៀតណាមទៅកាន់ទីផ្សារចិននិងអាមេរិកនៅតែទទួលបានកំណើន សញ្ញាបូក ដោយកម្រិត១៧,៤%និង ១០,៣% បើប្រៀបធៀបនឹងឆ្នាំទៅមិញ។ ប្រការនេះបានសរឲ្យឃើញថា ការនាំចេញទំនិញរបស់វៀតណាមនៅតែ មានឱកាសជាច្រើន ហេតុដូច្នេះត្រូវការផ្ដោតសំខាន់លើរយៈពេល៦ខែ ចុងឆ្នាំ។ លោករដ្ឋមន្ត្រី Tran Tuan Anh បានសង្កត់ធ្ងន់ថា៖
“ផ្ដោតការយកចិត្តទុកដាក់ដោះស្រាយឲ្យបានល្អនូវការជំពាក់ជំពិននៅទីផ្សារសំខាន់ៗ ជាពិសេសគឺទីផ្សារអាមេរិកនិងចិន។ ចំពោះអាមេរិក ផ្ដោត សំខាន់លើការដោះស្រាយបញ្ហាពាណិជ្ជកម្មទំនិញ សេវាកម្ម ចំណែកឯ ចំពោះចិនវិញ គឺជំរុញខ្លាំងការបើកទីផ្សារកសិផលឡើងវិញ។ ហើយភារកិច្ច ទី៣គឺប្រយុទ្ធប្រឆាំងនឹងការលួចបន្លំប្រភពដើមទំនិញ”។
ចំពោះតម្រូវការប្រើប្រាស់ក្នុងស្រុកគឺក្នុងខែឧសភាបានកើនជិត៣២% ហើយក្នុងខែមិថុនាបានកើនជាង៦%បើប្រៀបធៀបនឹងខែមុន។ ជាពិសេស គឺតម្រូវការប្រើប្រាស់នៅមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗដូចជាទីក្រុងហាណូយ ទីក្រុងហាយហ្វុង ឬខេត្ត Dong Nai សុទ្ធតែមានកំណើននៅកម្រិត២ខ្ទង់ ផងដែរ។ លោករដ្ឋមន្រ្តី Tran Tuan Anh បានលើកច្បាស់ថា នាពេលខាង មុខ ត្រូវមានដំណោះស្រាយដើម្បីធ្វើឲ្យតម្រូវការប្រើប្រាស់នៅតាមមជ្ឈ មណ្ឌលសេដ្ឋកិច្ចធំៗនេះរីកសុះសាយទៅក្នុងទូទាំងប្រទេស៕