វៀតណាមផ្ដល់អាទិភាពដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញ
(VOVWORLD) - “ការអភិវឌ្ឍថាមពលកកើតឡើងវិញឆ្ពោះទៅរកការកាត់បន្ថយឧស្ម័នកាបូននៅវៀតណាម” ជាប្រធានបទនៃសិក្ខាសាលាដែលត្រូវបានសមាគមន៍ថាមពល វៀតណាមសហការជាមួយស្ថានទូតអង់គ្លេសប្រចាំវៀតណាម រៀបចំឡើងនាថ្ងៃ ទី១២ ខែមីនា នៅរដ្ឋធានីហាណូយ។
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Cao Quoc Hung ថ្លែងនៅសិក្ខាសាលា (រូបថត៖ congthuong.vn) |
នៅសិក្ខាសាលានេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Cao Quoc Hung បានលើកច្បាស់ថា ទន្ទឹមនឹងកំណើនគួរអោយកត់ សម្គាល់របស់វៀតណាមនាពេលកន្លងទៅ គឺតម្រូវការអំពីថាមពលអគ្គីសនីក៏កើន ឡើងខ្ពស់ដែរ ដែលបង្កើតឡើងសម្ពាធធំទៅលើការអភិវឌ្ឍនិងចែកចាយថាម ពលអគ្គីសនីក្នុងប្រទេស។ មតិជាច្រើនបានព្យាករណ៍ថា រហូតដល់ឆ្នាំ២០៣០ ខឿនសេដ្ឋកិច្ចវៀតណាមគ្រោងនឹងសម្រេចបាននូវកំណើនក្នុងចន្លោះពី៦,៥ដល់៧%ជាប្រចាំឆ្នាំ ដោយហេតុនេះត្រូវផ្ដល់អាទិភាពដល់ការធានាតម្រូវការថាមពល ដើម្បីអាចអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។ តាមផែនការមេស្ដីពីការ អភិវឌ្ឍថាមពលអគ្គីសនីជាតិដែលត្រូវបានរដ្ឋាភិបាលអនុម័តរួចមកថា អានុភាព អគ្គីសនីដែលបានដម្លើងរបស់វៀតណាម អាចឡើងដល់ទៅ១៣ហ្មឺន MW នា ឆ្នាំ២០៣០ បើប្រៀបធៀបនឹងអានុភាព៤៧ពាន់ MW នាបច្ចុប្បន្ន។ អនុរដ្ឋមន្រ្តី លោក Cao Quoc Hung បានថ្លែងថា៖
“ក្នុងកាលៈទេសៈនោះ អាទិភាពមួយក្នុងចំណោមអាទិភាពរបស់វៀតណាម គឺការអភិវឌ្ឍថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយជាបណ្ដើៗនូវការពឹងផ្អែកទៅលើប្រភេទថាមពលអគ្គីសនីប្រពៃណី សំដៅការពារបរិស្ថាននិងធ្វើពិពិធកម្ម ប្រភពថាមពល ក៏ដូចជារួមចំណែកទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ វៀតណាមនិងប្រទេសផ្សេងៗក្នុងតំបន់។ វៀតណាមមានប្រភពថាមពលកកើត ឡើងវិញដ៏សម្បូរបែបនិងបរិបូរណ៍ ដែលអាចធ្វើអាជីវកម្មដូចជាវារីអគ្គីសនី ថាម ពលខ្យល់ ថាមពលព្រះអាទិត្យនិងជីវឥន្ធនៈ ជាដើម។ ការស្រាវជ្រាវលើសក្ដានុ ភាពអំពីថាមពលកកើតឡើងវិញបានបង្ហាញអោយឃើញថា រហូតដល់ឆ្នាំ ២០៣០ វៀតណាមមានលទ្ធភាពអភិវឌ្ឍវារីអគ្គីសនីខាងតូចដោយមានអានុភាព ៨ពាន់ MW ថាមពលខ្យល់ ២ហ្មឺន MW និងថាមពលព្រះអាទិត្យ ៣៥ ពាន់ MW”។
នៅសិក្ខាសាលានេះដែរ តំណាងនៃក្រុមហ៊ុនប្រមាណ៣០អង្គភាពក្នុង វិស័យថាមពលកកើតឡើងវិញនិងហិរញ្ញវត្ថុបៃតងរបស់អង់គ្លេស បានចូលរួមនិង ចែករំលែកជាមួយដៃគូវៀតណាមអំពីរបៀបទាក់ទងនឹងគោលនយោបាយនិង អភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត បទពិសោធន៍អំពីថាមពលឆ្ពោះទៅរកការកាត់បន្ថយ ឧស្ម័នកាបូន ក៏ដូចជាវិធានការកាត់បន្ថយការចំណាយនិងបច្ចេកវិទ្យារបស់ អង់គ្លេសក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ផងដែរ៕