វៀតណាមផ្តោតសំខាន់ដល់ការជំរុញកិច្ចសហប្រតិបត្តិការជាមួយ អង្គការ ហ្រ្វង់កូហ្វូនអន្តជាតិ
(VOV WORLD) /  
Vovworld-ពិធិរំលឹកខួបទិវា ហ្រ្វង់កូហ្វូន អន្តជាតិបានប្រព្រិត្តទៅនាយប់
ថ្ងៃទី២០មីនានៅទីក្រុងហាណូយ។ថ្លែងមតិនៅឱកាសនេះអនុរដ្ឋមន្រ្តី
ការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga បានអោយដឹង
ថា៖វៀតណាមវាយតំលៃខ្ពស់ចំពោះសកម្មភាពនៃសហគមហ្រ្វង់កូហ្វូន
(OIF)ក្នុងការលើកកំពស់តួនាទីនៃសហគមលើឆាកអន្តរជាតិ រួមចំណែក
ដោះស្រាយបណ្តាបញ្ហាពិភពលោកទាក់ទិនដល់ សន្តិភាព សន្តិសុខ
និងការអភិវឌ្ឍន៍ចីរភាព។ លោកស្រី Nguyen Phuong Ngaលើកច្បាស់ថា៖
“ ក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេស ម្ចាស់ការ សន្តិភាព
កិច្ចសហប្រតិបត្តិការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ វៀតណាម
ផ្តោតសំខាន់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយ OIFនិងបណ្តា
ប្រទេសជាសមាជិក។ទន្ទឹមនឹងនោះ វៀតណាមជានិច្ចកាលអនុត្តបណ្តា
កាតព្វកិច្ចជាប្រទេសជាសមាជិកព្រមទាំងគាំទ្រនិងសកម្មចូលរួមការបង្កើន
សាមគ្គីភាពរវាងបណ្តាប្រទេសជាសមាជិកទៀតផង“។
រីឯខ្លួនវិញ លោកស្រី Anissa Barrak ជាដំណាងរបស់OIFប្រចាំដំបន់អាស៊ី
ប៉ាស៊ីហ្វិកបានវាយតំលៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការរវាងOIF
ជាមួយវៀតណាមលើវិស័យភាសាសំដៅបង្កើនការប្រើប្រាស់ភាសាបារាំង។
លោកស្រី Anissa Barrakគូសបញ្ជាក់ថា៖“ ដោយសមិទ្ឋិសេដ្ឋកិច្ចដែលទទួល
បាននិងផ្នែកការទួតសកម្ម១ វៀតណាមដើរតួនាទីសំខាន់ក្នុងការបង្កើន
ទំនាក់ទំនងរវាងបណ្តាប្រទេសហ្រ្វង់កូហ្វូននៅ ដំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅ
ដំបន់ផ្សេងៗទៀត “។
ក្នុងឱកាសនេះដែរលោកស្រី Ton Nu Thi Ninh អតីតអនុប្រធានគណះកម្មា
ធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមនិងនិស្សិត Tuong Huyen Tram
ជាជនទទួលបន្ទុកក្រុមជនស្រឡាញ់ភាសាបារាំងនៅហាណូយត្រូវបានទទួល
ពានរង្វាន់នៃអង្គការនេះដោយសារមានការរួមវិភាគទានឲ្យចលនា ហ្រ្វង់កូហ្វូន
នៅវៀតណាម៕
-VOV WORLD