វៀតណាមផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិក្នុងវិស័យការពារជាតិជាមួយមីយ៉ាន់

(VOVWORLD) - នារសៀលថ្ងៃទី ៧ ខែឧសភា  នៅទីស្នាក់ការ ក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារប្រទេស បានអញ្ជើញទទួលជួប វរសេនីយ៍ឯក លោក Aung Kyaw Oo អនុព័ន្ធ យោធា-កងទ័ពជើងទឹក - កងទ័ពជើងអាកាសមីយ៉ាន់ម៉ា ក្នុងឱកាសលោកបញ្ចប់អាណត្តិ បំពេញបេសកកម្មរបស់ខ្លួន។
វៀតណាមផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិក្នុងវិស័យការពារជាតិជាមួយមីយ៉ាន់ - ảnh 1 វៀតណាមផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិក្នុងវិស័យការពារជាតិជាមួយមីយ៉ាន់

 

ទន្ទឹមនឹងនេះឧត្តមសេនីយ៍បំរុង លោក   Aung Zeya អញ្ជើញមកជួបសំដែងការ គួរសមជាមួយឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh និង ទទួល បេសកកម្មថ្មីជាអនុព័ន្ធយោធា-កងទ័ពជើងទឹកកងទ័ពជើងអាកាសមីយ៉ាន់ម៉ា ប្រចាំនៅវៀតណាមផងដែរ។

ក្នុងជំនួបនេះ លោក Nguyen Chi Vinh បានអះអាងថាវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយមីយ៉ាន់ម៉ា ហើយលោកក៏វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ វរសេនីយឯក Aung Kyaw Oo ក្នុងអាណត្តិរបស់លោក ដែលបានរួមចំណែក ជម្រុញទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាមនិងមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះ លោក Nguyen Chi Vinh ក៏បានបញ្ជាក់ផងដែរថា ក្រសួងការពារ ប្រទេសវៀតណាមតែងតែបង្ករលក្ខខណ្ឌងាយស្រួលម្រាប់ឧត្តមសេនីយ៍ត្រីបំរុង នឹងបំពេញភារកិច្ចរក្នុងអាណត្តិរបស់លោកឲ្យបានល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ