វៀតណាមផ្តោតសំខាន់លើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ កាណាដា។

                   

វៀតណាមផ្តោតសំខាន់លើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ កាណាដា។ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ទទួលជួបសន្ទនាជាមួយលោកស្រី Michaelle Jean  អតីតអគ្គទេសសាភិបាលកាណាដា̣រូបថតVNA).

Vovworld- វៀតណាមផ្តោតសំខាន់លើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយកាណាដានិងសហគមន៍Francophoni។នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសក្នុងពិធីទទួលជួបសន្ទនាជាមួយលោកស្រី
 Michaelle Jean  អតីតអគ្គទេសសាភិបាលកាណាដាដែលកំពុងបំពេញទស្សនកិច្ចការងារ
នៅវៀតណាមនារសៀលថ្ងៃទី១៤វិច្ឆិកា។លោកបន្ថែមទៀតថា៖វៀតណាមមានបំណង
រួមជាមួយកាណាដាពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឲ្យ
ខ្លាំង​ក្លាថែមទៀត។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖គោលនយោបាយមុនក៍
ដូចជាក្រោយរបស់វៀតណាមគឺចូលរួមសហគមន៍Francophoniយ៉ាងសកម្មនិងមានការ
ទទួលខុសត្រូវ។វៀតណាមត្រៀមជាស្រេចជាស្ពាន​ដែលតភ្ជាប់រវាងសហគមន៍
Francophoniជាមួយអាស៊ានទៀតផង។
រីឯខ្លួនឯងវិញ លោកស្រី Michaelle Jean  អះអាងថា៖វៀតណាមជាដៃគូសំខាន់របស់
កាណាដានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកស្រីក៍បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងអង្គការអន្តរជាតិនិងនៅក្នុងតំបន់ផងដែរ។ លោកស្រី Michaelle
 Jean  អបអរសារទរការរួមវិភាគទានរបស់វៀតណាមចំពោះការអភិវឌ្ឍន៍នៃសហគមន៍
Francophoni៕

ប្រតិកម្មទៅវិញ

ផ្សេងៗ