វៀតណាមផ្តល់អនុសាសន៍សំខាន់ៗជាច្រើនអំពីកិច្ចសហប្រតិបត្តិការសភានៅ APPF ៣១
(VOVWORLD) - នាថ្ងៃទី ២៤ វិច្ឆិកា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បាន ថ្លែងសុន្ទរកថាសំខាន់នៅសម័យប្រជុំពេញអង្គស្តីពីនយោបាយ និងសន្តិសុខ ក្នុងក្រប ខ័ណ្ឌនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣១ (APPF 31) ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោកអនុប្រធានរដ្ឋសភា Nguyen Duc Hai ថ្លែងសុន្ទរកថានៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
ក្នុងសុន្ទរកថាក្រោមប្រធានបទ “ពង្រឹងសមត្ថភាពសភាដើម្បីជំរុញសន្តិភាព និងស្ថិរភាព” អនុប្រធានរដ្ឋសភាវៀតណាម លោកNguyen Duc Hai បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក គាំទ្រការជំរុញការដោះស្រាយជម្លោះ និងវិវាទដោយសន្តិវិធី ដោយគ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ រដ្ឋសភាវៀតណាមប្តេជ្ញាបន្តរួមដំណើរជាមួយ APPF និងសភាសមាជិកនានាដើម្បីលើកកំពស់តួនាទីតាក់តែងច្បាប់ និងតួនាទីឃ្លាំមើលរបស់សភា ព្រមទាំងសម្របសម្រួលជាមួយបណ្តាប្រទេសសមាជិកដើម្បីរក្សាសន្តិភាព និងស្ថិរភាព រក្សាសន្ទុះនៃការតភ្ជាប់និងការស្តារសេដ្ឋកិច្ចសកលឡើងវិញ លើកកំពស់តួនាទីត្រួសត្រាយរបស់តំបន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ រដ្ឋសភាវៀតណាមបានលើកឡើងនូវអនុសាសន៍មួយចំនួនដើម្បីពង្រឹងតួនាទីរបស់សភាដើម្បីជំរុញសន្តិភាពស្ថិរភាពក្នុងតំបន់និងលើពិភពលោក។
“ទីមួយ បន្តរក្សាការសន្យានយោបាយដ៏រឹងមាំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពហុភាគី កិច្ចសហប្រតិបត្តិការអន្តរសភា ពង្រឹងកិច្ចសន្ទនា ចែករំលែកព័ត៌មាន និង បទពិសោធន៍ក្នុងសកម្មភាពសភា។ ទីពីរ បន្តពង្រឹងយន្តការតភ្ជាប់និងបណ្ដាញសហ ប្រតិបត្តិការដូចជា APPF។ ទី៣ លើកកំពស់សមត្ថភាពវិជ្ជាជីវៈរបស់សភា និងសមា ជិកសភា ដើម្បីជំរុញសន្តិភាព និងស្ថិរភាព។ ទី៤ សភាសមាជិក APPF ចាំបាច់ត្រូវ ផ្ដល់ធនធានអាទិភាពដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន បង្កើត មូលដ្ឋានគ្រឹះសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក”៕