វៀតណាមផ្ទេរដំណែងប្រធានគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ានទៅប្រ៊ុយណេ
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានអះអាងថា ស្ថានបេសកកម្មវៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថានបេសកកម្មប្រ៊ុយណេដារូសាឡឹម ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីអាទិភាពក្រោមប្រធានបទ “យើងយកចិត្តទុកដាក់! យើងត្រៀមខ្លួនជាស្រេច! យើងសម្បូររុងរឿង” នៃឆ្នាំប្រធានអាស៊ាន ២០២១។
ពិធីនេះត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ |
នាថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហ្សាការ តា ប្រទេសឥណ្ឌូនេស៊ីបានប្រព្រឹត្ត ទៅកិច្ចប្រជុំលើកទី ១៨ នៃគណៈ កម្មាធិការតំណាងអចិន្រ្តៃយ៍ ប្រចាំអាស៊ាន (CPR) ក្នុងឆ្នាំ ២០២០ និងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិ ការតំណាងអចិន្ត្រៃយ៍ប្រចំាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ពីប្រទេសវៀតណាមទៅប្រទេសប៊្រុយ ណេដារូសាឡឹម តាមប្រព័ន្ធវីដេអូ។ ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ានបានជឿជាក់ថា ស្ថានបេសកកម្មប្រ៊ុយណេដារូសាឡឹមក្នុងនាមជាប្រធាន CPR ប្រចាំអាស៊ាន ឆ្នាំ ២០២១ នឹងបន្តដឹកនាំ CPR អនុវត្តយ៉ាងល្អរាល់ ភារកិច្ចនិងអាទិភាពរបស់ឆ្នាំអាស៊ាន ២០២១ ជំរុញការផ្សារភ្ជាប់គ្នាក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ បន្តលើកកម្ពស់មជ្ឈភាពរបស់អាស៊ាន លើកកម្ពស់កិត្យានុភាពរបស់អាស៊ាននៅក្នុងតំបន់និងអន្តរជាតិ ព្រមទាំងបន្តគាំទ្រការពង្រឹងសមត្ថភាពស្ថាប័ននៃលេខាធិការដ្ឋានអាស៊ាន។
លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានអះអាងថា ស្ថានបេសកកម្មវៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថានបេសកកម្មប្រ៊ុយណេដារូសាឡឹម ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីអាទិភាពក្រោមប្រធានបទ “យើងយកចិត្តទុកដាក់! យើងត្រៀមខ្លួនជាស្រេច! យើងសម្បូររុងរឿង” នៃឆ្នាំប្រធានអាស៊ាន ២០២១៕