វៀតណាមផ្សព្វផ្សាយដោយជោគជ័យនូវសមិទ្ធិរបស់ប្រទេសជាតិអំពីសិទ្ធិមនុស្ស
|
វៀតណាមផ្សព្វផ្សាយដោយជោគជ័យនូវសមិទ្ធិរបស់ប្រទេសជាតិ
អំពីសិទ្ធិមនុស្ស |
(VOVworld)- វៀតណាមផ្សព្វផ្សាយដោយជោគជ័យនូវសមិទ្ធិរបស់ប្រទេសជាតិអំពី
សិទ្ធិមនុស្ស។នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha
Kim Ngoc ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន
ប្រចាំនៅក្រុង ហ្សឺណែវក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់នីតិកាលទី៣១ នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ចាប់ពីថ្ងៃទី២៩កុម្ភៈដល់ថ្ងៃទី២មិនា។ នៅទីនេះ
លោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល២ឆ្នាំកន្លងទៅ វៀតណាមបាន បំពេញល្អនូវតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស សម្រេចគោលដៅដែលបាន
ដាក់ចេញ។ ទន្ទឹមជាមួយនោះ វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្ម លើ បណ្តា
បញ្ហាមួយចំនួនដូចជាឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិ មនុស្សនិង
សិទ្ធិរបស់ជនពិការជាដើម។ លោក Ha Kim Ngoc បានអះអាងថា ការ បំពេញល្អ
តួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សជាការគូសសញ្ញានៃការរីក ចំរើនរបស់វៀត
ណាមក្នុងការរួមដំណើរជាមួយពិភពលោកជម្រុញនិងធានាសិទ្ធិ មនុស្ស៕