វៀតណាមផ្សព្វផ្សាយផែនការសកម្មភាពបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមដោយវីរុសអ៊ីបូឡា

វៀតណាមផ្សព្វផ្សាយផែនការសកម្មភាពបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមដោយវីរុសអ៊ីបូឡា - ảnh 1
ករណីផ្ទុកវីរុសអ៊ីបូឡាមានការកើនឡើង (រូបថតៈ AFP)


(VOVworld)-រហូតមកដល់ថ្ងៃទី១សីហា២០១៤ វៀតណាមមិនទាន់មានករណីផ្ទុក ជំងឺគ្រុនឈាមដោយវីរុសអ៊ីបូឡាឡើយ។ ប៉ុន្តែ យោងតាមស្ថានភាពជាក់ស្តែង ថា រោគរាតត្បាតជំងឺគ្រុនឈាមដោយវីរុសអ៊ីបូឡា អាចនឹងឆ្លងចូលវៀតណាម ហើយ អាចនឹងរីករាលដាលក្នុងសហគមន៍ ប្រសិនបើគ្មានវិធានការបង្ការប្រយុទ្ធ ប្រឆាំង
ដោយម្ចាស់ការ។ នាថ្ងៃទី៧សីហា ក្រសួងសុខាភិបាលវៀតណាម បានសម្រេចចិត្ត ផ្សព្វផ្សាយផែនការសកម្មភាពបង្ការប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនឈាមដោយវីរុស
អ៊ីបូឡានៅវៀត ណាម សំដៅរកឃើញករណីឆ្លងវីរុសយ៉ាងឆាប់បំផុត ព្រមទាំង
ដោះស្រាយបន្ទាន់កុំឲ្យជំងឺនេះរីករាលដាលក្នុងសហគមន៍។ ដើម្បីម្ចាស់ការក្នុង
ការបង្ការនិងប្រឆាំង ជំងឺនេះ ក្រសួងសុខាភិបាលបានបង្កើនសកម្មភាពបណ្ជា
ណែនាំស្ថាប័នផ្នែកក្នុង ឱវាទ ត្រៀមរៀបចំសំភារៈបរិក្ខា ធនធានមនុស្សដើម្បីទប់
ទល់នឹងជំងឺ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ