វៀតណាមផ្សាភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយការរីកចម្រើន សមភាពសង្គម និងកិច្ចការពារបរិស្ថាន

(VOVWORLD) -នៅក្នុងក្របខ័ណ្ឌនៃមហាសន្និបាត ASOSAI 14 នោះ នាថ្ងៃទី ២០ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅសន្និសីទឯកទេសលើកទី ៧ របស់ប្រធាន ASOSAI ដោយប្រធានបទ "សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាព"។ 
វៀតណាមផ្សាភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយការរីកចម្រើន សមភាពសង្គម និងកិច្ចការពារបរិស្ថាន - ảnh 1ទិដ្ឋភាពនៃ សន្និសីទឯកទេសលើកទី ៧ របស់ប្រធាន ASOSAI ដោយប្រធានបទ "សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាព"

អញ្ជើញថ្លែងនៅទីនេះ លោក Ho Duc Phoc អគ្គសវនកររដ្ឋវៀតណាម និងជាប្រធាន ASOSAI អាណត្តិ២០១៨ - ២០១២ បានឲ្យដឹងថា នៅប្រទេសវៀតណាម កិច្ចការពារបរិស្ថាននិងការអភិវឌ្ឍដោយចីរភាពជានិច្ចកាលផ្សាភ្ជាប់ក្នាក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃប្រទេសជាតិ។ បណ្ដាគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាមគឺសុទ្ធតែសរឲ្យឃើញនូវទស្សនៈផ្សាភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយ ការរីកចំរើន សមភាពសង្គម និងកិច្ចការពារបរិស្ថាន អេកូឡូស៊ី សំដៅធានាការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព។ លោក Ho Duc Phoc អគ្គសវនកររដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា៖

“ក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះ ASOSAI 14 នោះ សវនកម្មរដ្ឋវៀតណាមបានសង្ដត់ធ្ងន់សារជាថ្មីទៅលើសារៈសំខាន់នៃសវនកម្មបរិស្ថាន ចំពោះការអភិវឌ្ឍដោយចីរភាព ហើយចាត់ទុកថា បណ្ដា SAI គប្បីយល់ដឹងយ៉ាងពេញលេញ ហើយចាត់ទុកនេះគឺជាឱកាសដើម្បីអនុវត្តន៍សកម្មភាពរបស់ខ្លួនចំពោះកិច្ចការពារបរិស្ថានរបស់ប្រទេសនិមួយៗនិយាយាដោយឡែក និងរបស់ពិភពលោកនិយាយរួម។ តាមរយៈសន្និសីទលើកនេះ សវនកម្មរដ្ឋវៀតណាមក៏បានស្នើឲ្យបណ្ដាស្ថាប័នសវនកម្មរដ្ឋដែលមានឧត្តមភាព និងបទពិសោធន៍អំពីសវនកម្មបរិស្ថានអាចចែករំលែកអំពីមេរៀនជាក់ស្ដែងដែលទទួលបាន ដើម្បីអនុវត្តន៍ព្រមៗគ្នានៅបណ្ដា SAI ក្នុងសហគមន័ ASOSAI។ ហើយតាមនោះ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងបណ្ដាស្ថាប័នសវនកម្មរដ្ឋក្នុងការរៀបចំអនុវត្តន៍
សវនកម្មរួមអំពីបរិស្ថាន ដែលមានការយកចិត្តទុកដាដូចគ្នា”។

នៅក្នុងសន្និសីទលើកនេះ តំណាងបណ្ដាស្ថានប័នសវនកម្ម ASOSAI បានផ្ដោតលើការផ្លាស់ប្ដូរ ពិភាក្សា និងចែករំលែកបទពិសោធន៍អំពីសវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍមន៍ដោយចីរភាព  បណ្ដាបញ្ហាអាទិភាពក្នុងដំណើរការអនុវត្តន៍សវនកម្ម និងបណ្ដាការលំបាក សាកល្បងនៅពេលដំណើការសវនកម្មបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ