វៀតណាមពង្រីកយ៉ាងខ្លាំងតួនាទីរបស់កិច្ចការបរទេសក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ


វៀតណាមពង្រីកយ៉ាងខ្លាំងតួនាទីរបស់កិច្ចការបរទេសក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចូលរួមសន្និសីទកិច្ចការបរទេសពហុភាគីសតវត្សទី ២១ (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ១២ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung បានចូលរួមសន្និសីទកិច្ចការបរទេស
ពហុភាគីសតវត្សទី ២១ និងការពិគ្រោះយោបល់គោលនយោបាយចំពោះ
វៀតណាម។ ថ្លែងមតិក្នុង សន្និសីទនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung
បានបញ្ជាក់ថា៖ កិច្ចការបរទេសពហុភាគីកាន់តែដើរតួនាទីសំខាន់ក្នុងជីវភាព
រស់នៅនយោបាយសេដ្ឋកិច្ចកិច្ចការបរទេសរបស់ពិភពលោកនិងជាផ្នែក
សំខាន់មួយក្នុងគោលនយោបាយកិច្ចការបរទេសនិងសមហរណកម្មអន្តរជាតិ
របស់វៀតណាមផងដែរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ កិច្ចការបរទេសរបស់វៀតណាមក្នុងនោះមានកិច្ចការបរទេសពហុភាគីបាន
មានការរួមវិភាគទានដ៏ធំធេងក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ ក្នុងដំណើរការចូលរួមសមហរណកម្មអន្តរជាតិវៀតណាមជានិច្ចកាលយល់
ដឹងតួនាទីនៃបណ្ដាអង្គការនិងវេទិការពហុភាគីចំពោះបញ្ហាសន្តិសុខនិង
អភិវឌ្ឍន៍នានាក្នុងតំបន់និងលើពិភពលោក។ នាយករដ្ឋមន្ត្រី Nguyen Tan
Dung ក៏បានលើកច្បាស់ថា៖ កិច្ចការបរទេសពហុភាគីគឺមធ្យោបាយមាន
ប្រសិទ្ធភាពដើម្បីអនុវត្តគោលមាគ៌ាការទូតឯករាជ្យម្ចាស់ការពហុភាគី
ភាវូបនីយកម្មសមហរណកម្មអន្តរជាតិ។

បណ្ដាអង្គការវេទិការពហុភាគីគឺជាទីកន្លែងដែលវៀតណាមការពារនិង
ជំរុញបណ្ដា ផលប្រយោជន៍ខាងសន្តិសុខនិងអភិវឌ្ឍន៍ លើកកំពស់ឋានៈ
របស់ខ្លួនដោយឈរលើ មូលដ្ឋានសមស្របនឹងផលប្រយោជន៍រួមរួមដៃ
ដោះស្រាយការសាកល្បងពិភពលោកនិងកសាងទំនាក់ទំនងដៃគូសម
ភាពដោយឈរលើការគោរពច្បាប់អន្តរជាតិ។ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានស្នើរឲ្យបណ្ដាអ្នកប្រាជ្ញ តំណាងអង្គការ អន្តរជាតិគ្រប់រូបដែល
ចូលរួមសន្និសីទលើកនេះ ពិភាក្សានិងស្វែងរកវិធានការមានប្រសិទ្ធភាព
ដើម្បីជំរុញកិច្ចការបរទេសពហុភាគីធានាបរិយាកាសសន្តិភាពនិងអភិវឌ្ឍន៍ របស់វៀតណាមក្នុងដំណាក់កាលយុទ្ធសាស្ត្រថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ