វៀតណាមពង្រីកឧត្តមភាពនៃកិច្ចការបរទេសពហុភាគី
(VOVworld) - សន្និសីទកិច្ចការបរទេសពហុភាគីសតវត្ស២១ និងសំណើរគោល
នយោបាយជាមួយវៀតណាម បានបិទបញ្ចប់នារសៀលថ្ងៃទី១២ សីហា។នេះគឺជា
សន្និសីទលើកដំបូង ដែលមានទ្រង់ទ្រាយទូទាំងប្រទេស ពិភាក្សាអំពីកិច្ចការបរទេស
ពហុភាគី ជាផ្នែក១ដ៏សែនសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀត
ណាម ព្រមទាំងជានិន្នាការលេចធ្លេនៃទំនាក់ទំនងអន្តរជាតិក្នុងសតវត្ស២១។នៅ
សន្និសីទនេះ បណ្ដាដំណាងបានប្រមូលផ្ដុំពិភាក្សាធ្វើឲ្យច្បាស់លាស់និន្នាការធំៗ
នៃកិច្ចការបរទេសពហុភាគីក្នុងសតវត្ស២១ សមិទ្ធិផលនិងមេរៀនរបស់កិច្ចការ
បរទេសវៀតណាមក្នុងសម័យការផ្លាស់ប្ដូរថ្មី និងបណ្ដាតម្រូវការថ្មីចំពោះកិច្ចការ
បរទេសរបស់វៀតណាមនិងអាស៊ានជាដើម។ថ្លែងមតិសន្និដ្ឋាននៅសន្និសីទនេះ
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh
Minh បានស្នើរឲ្យក្រសួង ស្ថាប័ននានាសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តសកម្ម
ភាពកិច្ចការបរទេសនាពេលខាងមុខ ដូចជា រ៉ាប់រងភារកិច្ចឲ្យបានជោគជ័យ និង
រៀបចំសកម្មភាពពហភាគី និងការសំរេចកិច្ចសន្យាអន្តរជាតិធំៗមានរយៈពេល
ពី២០១៥-២០២០ជាពិសេសគឺសម្រេចការកសាងសហគមន៍អាស៊ាននិងទស្សន
វិស័យអាស៊ានក្រោយពីឆ្នាំ២០១៥។លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖
|
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅសន្និសីទនេះ |
“បណ្ដាអង្គការ វេទិការពហភាគីរក្សាតួនាទីសំខាន់ក្នុងជីវភាពអន្តរជាតិ។បណ្ដា
ប្រទេសសុទ្ធតែកែសម្រួលគោលនយោបាយកិច្ចការបរទេសតាមទិស ដែលយក
ចិត្តទុកដាក់ដល់កិច្ចការបរទេសពហុភាគី។យើងឃើញយ៉ាងច្បាស់លាស់នូវតួនាទី
និងឥទ្ធិពលរបស់បណ្ដាអង្គការពហុភាគីលើគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅ
និងនៅគ្រប់តំបន់។ដោយមានបទពិសោធន៍របស់មិត្តភកិ្តអន្តរជាតិ និងការពិត
ជាក់ស្ដែងក្នុងការអនុវត្តកិច្ចការបរទេសពហុភាគីនៅប្រទេសេវៀតណាមក្នុងអំឡុង
៣០ឆ្នាំផ្លាស់ប្ដូរថ្មី យើងមានការយល់ដឹងដ៏ជ្រាលជ្រៅដើម្បីពង្រីកឧត្តមភាពនៃ
កិច្ចការបរទេសពហុភាគី”៕