វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន មានអង្គការចាត់តាំង
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៧ ខែធ្នូ បានបើកសម័យ ប្រជុំពិភាក្សាបើកចំហក្រោមប្រធានបទ "ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ អន្តរជាតិ៖ បទល្មើសឆ្លងដែនមានអង្គការចាត់តាំង ការកើនឡើងនៃបញ្ហា ប្រឈម និងការគំរាមកំហែងថ្មី"។
អគ្គទីប្រឹក្សា លោក Nguyen Hoang Nguyen អនុប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងកិច្ចប្រជុំ អគ្គទីប្រឹក្សា លោក Nguyen Hoang Nguyen អនុប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើអត្ថាធិប្បាយ ថា បទល្មើសឆ្លងដែនមានអង្គការចាត់តាំង កំពុងបង្កឡើងការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរ ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ តំណាងវៀតណាមបានចាត់ទុកថា ចាំបាច់ត្រូវមានវិធីអភិក្រមដ៏ទូលំទូលាយ ដើម្បី មិនត្រឹមតែលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មប៉ុណ្ណោះទេ ថែមទាំងដោះស្រាយមូលដ្ឋាន ឫសគល់នៃជម្លោះ និងវិសមភាពទៀតផង។
អគ្គទីប្រឹក្សាលោក Nguyen Hoang Nguyen បានអះអាងថា វៀតណាមយកចិត្ត ទុកដាក់យ៉ាងខ្លាំង ហើយមានកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការប្រយុទ្ធប្រឆាំងបទ ល្មើសឆ្លងដែនមានអង្គការចាត់តាំង ជាពិសេសបទល្មើសគ្រឿងញៀន ការ លាងលុយកខ្វក់ និងសកម្មភាពខុសច្បាប់ជាច្រើនទៀត។ វៀតណាមអះអាងពីការ ប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការខិតខំប្រឹងប្រែងរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះ ស្រាយការគំរាមកំហែងដ៏ស្មុគស្មាញពីបទល្មើសឆ្លងដែនមានអង្គការចាត់តាំងឱ្យ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕