វៀតណាមពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអៀរឡង់

វៀតណាមពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអៀរឡង់ - ảnh 1
វៀតណាមពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអៀរឡង់ (TTXVN)

(VOVworld)_នាថ្ងៃទី ២៣ មេសា ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung និងគណប្រតិភូរដ្ឋាភិបាល វៀតណាម​បានបញ្ចប់​យ៉ាង​ល្អប្រសើរ​ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅអៀឡង់ ចាប់ពីថ្ងៃទី ២១ ដល់ ២៣ មេសា តាមសេចក្ដី​អញ្ជើញ​របស់រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ ។ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានជួបសន្ទនាជាមួយប្រធានាធិបតីអៀរឡង់លោក  Michael Daniel Higgins ជួបធ្វើការជាមួ​យរដ្ឋមន្រ្តីកសិកម្ម ស្បៀងអាហារ និង​សមុទ្រ​អៀរឡង់លោក Michael Creed និងរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មអៀកឡង់ លោក Charles Flanagan ។          នៅក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីអៀរឡង់លោក  Michael Daniel Higgins ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានបញ្ជាក់​ បំណង​​របស់រដ្ឋាភិបាលវៀតណាមចំពោះការពង្រឹងទំនាក់ទំនងកិច្ច​សហប្រតិបត្តិការ​​លើគ្រប់វិស័យជាមួយអៀរឡង់ ជាពិសេស​លើវិស័យ​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់ បណ្តុះបណ្តាល ថាមពលជាដើម​។ ប្រធានាធិបតីលោក  Michael Daniel Higgins បានអះអាងបំណងជំរុញទំនាក់ទំនងជាមួយវៀតណាម​។ ភាគីទាំងពីបានឯកភាពគ្នាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការថែមទៀតលើ វិស័យផលិតកម្មផលិតផលកសិកម្ម ថាមពល បន្សាំនឹងបំរ៉ែបំរួល​អាកាសធាតុ។​ អំពីស្ថានភាពនៅសមុទ្រខាងកើត ប្រធានាធិបតី លោក  Michael Daniel Higgins បានចែករំលែកនូវសារៈសំខាន់នៃការរក្សា សន្តិភាព​ស្ថិរភាព​កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ដោះស្រាយជម្លោះតាមរយៈការចរចា ផ្អែក​លើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ។          នៅក្នុងជំនួបធ្វើការជាមួយរដ្ឋមន្រ្តីកសិកម្ម ស្បៀងអាហារ និងសមុទ្រ​ អៀរ​ឡង់​លោក Michael Creed ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ស្នើឲ្យអៀរឡង់បង្កលក្ខណៈឲ្យកសិផល ជលផល គ្រឿងសមុទ្រ​របស់​វៀតណាម​ជ្រៀតចូលក្នុងទីផ្សារអៀរឡង់ និងតាមរយៈអៀរឡង់ចូលក្នុងទីផ្សារអឺរ៉ុប​។ រដ្ឋមន្ត្រី​លោក Michael Creed បានឲ្យដឹងថា រដ្ឋាភិបាល អៀរឡង់​ត្រៀមខ្លួន​ជាស្រេច​ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យទឹកដោះគោ ឱសថ កែច្នៃសាច់ ហើយបញ្ជាក់ថា អៀរឡង់គាំទ្រការជំរុញ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប(EU) និងវៀតណាម​។          នៅក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មអៀកឡង់ លោក Charles Flanagan ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung ស្នើឲ្យអៀរឡង់គាំទ្រ EU ​ដើម្បីចុះហត្ថលេខា និងអនុម័តលើកិច្ច​ព្រមព្រៀង​ស្តីអំពី​ពាណិជ្ជកម្មសេរីជាមួយវៀតណាម និងទទួលស្គាល់ខឿនសេដ្ឋកិច្ច​ទីផ្សារ​របស់​វៀតណាមឲ្យបានឆាប់ ។​ រដ្ឋមន្ត្រីលោក Charles Flanagan ឯកភាពរួម​សហការយ៉ាងជិតស្និទ្ធ កំណត់អាទិភាពសហប្រតិបត្តិការ​ក្នុង​យុទ្ធសាស្រ្ត​ជាតិ​នៃប្រទេសទាំងពីរ ដំណាក់កាល ២០១៧ - ២០២០ ក្នុងនោះ​មានការ​ផ្ដោត​សំខាន់​ជួយ​ឧបត្ថម្ភវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ ទប់ទល់​នឹងបំរ៉ែបំរួលអាកាសធាតុ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ