វៀតណាមពិចារណាបើកឡើងវិញនូវជើងហោះហើរអន្តរជាតិមួយចំនួន

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការនិង ប្រយុទ្ធប្រឆាំងជំងឺ Covid-19 បានអញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរបស់គណៈ កម្មការ។
វៀតណាមពិចារណាបើកឡើងវិញនូវជើងហោះហើរអន្តរជាតិមួយចំនួន - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam (នៅកណ្ដាល) ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការនិង ប្រយុទ្ធប្រឆាំងជំងឺ Covid-19 ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)

នៅទីនេះ គណៈកម្មការបានវាយតម្លៃចំពោះស្ថានភាពនៃជំងឺឆ្លងនៅ ក្នុងប្រទេស តំបន់ និងលើពិភពលោក ការងារគ្រប់គ្រងខ្សែព្រំដែន ជនឆ្លង ដែន ពិចារណា បើកឡើងវិញនូវជើងហោះហើរអន្តរជាតិ ឬបន្ធូរបន្ថយបទ បញ្ញត្តិស្ដីពីការធ្វើដំណើរទៅវិញទៅមកជាមួយប្រទេសមួយចំនួនដែលបាន រុញថយក្រោយជំងឺឆ្លង ជាដើម។

គណៈកម្មការបានសំណូមពរឲ្យបណ្ដាកម្លាំងប្រយុទ្ធប្រឆាំងជំងឺឆ្លង មិនបានអត្តនោម័ត បាត់ការប្រុងប្រយ័ត្ន ហើយត្រៀមខ្លួនជាស្រេចឆ្លើយតប នឹងករណីថ្មីដែលអាចកើតមានឡើង។ ដើម្បីការពារសមិទ្ធផលដែល សម្រេចបានក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ បង្កលក្ខណៈងាយ ស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេស គណៈកម្មការបាន ដឹកនាំឲ្យបន្តរឹតបន្តឹងការគ្រប់គ្រងខ្សែព្រំដែន ជនឆ្លងដែន មិនទុកឲ្យជំងឺរាត ត្បាតទៅសហគមន៍នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ