វៀតណាមពិចារណាផ្ដល់កញ្ចប់ជំនួយឧបត្ថម្ភទី២ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - ដោយ សារផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាត សហគ្រាសនិងប្រជាជនបន្តជួបប្រទះ នឹងការលំបាកមួយចំនួន។ ហេតុដូច្នេះ ការបន្តស្រាវជ្រាវពីដំណោះស្រាយជួយឧបត្ថម្ភ គឺជាការងារចាំបាច់។ 

វៀតណាមពិចារណាផ្ដល់កញ្ចប់ជំនួយឧបត្ថម្ភទី២ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ - ảnh 1អនុរដ្ឋមន្រ្តីក្រសួង ផែនការនិងវិនិយោគវៀតណាម លោក Tran Quoc Phuong (ខាងស្ដាំ)។ (រូបថត៖ laodong.vn)
ឆ្លើយសំណួរនៅសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំខែកុម្ភៈ ដែល បានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី២ មីនា នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួង ផែនការនិងវិនិយោគវៀតណាម លោក Tran Quoc Phuong បានឲ្យដឹងថា ក្នុងកិច្ច ប្រជុំរដ្ឋាភិបាលជាប្រចាំ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាលបានប្រគល់ភារកិច្ចឲ្យក្រសួង ផែនការនិងវិនិយោគ ធ្វើការសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីបន្ត ស្រាវជ្រាវពីដំណោះស្រាយ គោលនយោបាយជួយឧបត្ថម្ភដល់សហគ្រាសនិង ប្រជាជន ដែល រងផលប៉ះពាល់ដោយសារជម្ងឺ កូវីដ ១៩។ ដោយឈរលើមូលដ្ឋាននោះ ក្រសួងផែនការនិងវិនិយោគបានចេញរបាយការណ៍ជាបឋម ដោយបញ្ជាក់ថា ដោយ សារផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាត សហគ្រាសនិងប្រជាជនបន្តជួបប្រទះ នឹងការលំបាកមួយចំនួន។ ហេតុដូច្នេះ ការបន្តស្រាវជ្រាវពីដំណោះស្រាយជួយឧបត្ថម្ភ គឺជាការងារចាំបាច់។ លោកអនុរដ្ឋមន្រ្តី Tran Quoc Phuong បានបន្ថែមទៀតថា៖
“ក្នុងឆ្នាំ២០២១ ដំណោះស្រាយអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ មានការផ្លាស់ប្ដូរបច្ចុប្បន្នកម្មនិងជឿនលឿនជាង។ ជាពិសេសគឺ វៀតណាម បានធ្វើការកែសម្រួលដ៏សមស្របនឹងស្ថានភាព ដោយផ្សាភ្ជាប់នឹងគោលដៅ២ដើរ ទន្ទឹមគ្នា ដែលបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផង ហើយអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ មុខ សញ្ញារងផលប៉ះពាល់ក្នុងសង្គម ក៏មានការផ្លាស់ប្ដូរបើធៀបនឹងរយៈពេលមុន ខណៈ ដែលទីផ្សារក្នុងស្រុកបានស្ដារឡើងវិញជាបណ្ដើរៗ។ ដោយឈរលើមូលដ្ឋាននោះ ក្រសួងផែនការនិងវិនិយោគបានផ្ញើរសារាចរណ៍ទៅកាន់បណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ វាយតម្លៃផលប៉ះពាល់ដោយជម្ងឺរាតត្បាតទៅលើការប្រតិបត្តិការនៃ វិស័យនីមួយៗ ក៏ដូចជាវាយតម្លៃចំពោះដំណោះស្រាយជួយឧបត្ថម្ភ ប្រភពធនធាន និងរបៀបអនុវត្តផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ