វៀតណាមពិនិត្យឡើងវិញនូវខ្លឹមសារនៃវិញ្ញាសារកីឡាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១

(VOVWORLD) - វៀតណាមនឹងក្លាយជាប្រទេសឈានមុខគេក្នុងការរៀបចំព្រឹត្តិការណ៍ Seagames ដោយមានចំនួនវិញ្ញាសារកីឡាអូឡាំពិកជាច្រើនបំផុតតាំងពីមុនមក
វៀតណាមពិនិត្យឡើងវិញនូវខ្លឹមសារនៃវិញ្ញាសារកីឡាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ - ảnh 1ក្រុមកីឡាករវៀតណាមដើរក្បួនក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០

នាថ្ងៃទី ២៤ ខែកុម្ភះ ក្នុងជំនួបការងារជាមួយផ្នែកវិញ្ញាសារកីឡានៃនាយកដ្ឋាន  កីឡាវៀតណាម សំដៅបំពេញការងាររៀបចំសម្រាប់ព្រឹត្តិការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Seagames-31) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេស វៀតណាមនៅឆ្នាំ ២០២១ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាវៀតណាម លោក Tran Duc Phan បានឲ្យដឹងថាសម្រាប់ Seagames - 31 ប្រទេសម្ចាស់ផ្ទះវៀតណាមនឹងរួមបញ្ជូលប្រព័ន្ធវិញ្ញាសារកីឡាអូឡាំពិកទាំងមូលចូលទៅក្នុងការប្រកួតនេះ។

នេះនឹងក្លាយទៅជាព្រឹត្តិការណ៍ Seagames ដ៏ពិសេសមួយ ពីព្រោះវៀតណាមនឹងក្លាយជាប្រទេសឈានមុខគេក្នុងការរៀបចំព្រឹត្តិការណ៍ Seagames ដោយមានចំនួនវិញ្ញាសារកីឡាអូឡាំពិកជាច្រើនបំផុតតាំងពីមុនមក។ គោល បំណងរបស់ប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Seagames - 31  គឺឆ្ពោះទៅបង្កើតទីលានប្រកួតកីឡាដោយសមធម៌ និងបន្សល់ទុកនូវរូបភាពស្រស់ស្អាតស្តីពីការងាររៀបចំរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ