វៀតណាមពន្លឿនការចាក់វ៉ាក់សាំងការពារនិងប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីធ្វើអោយជីវភាពរស់នៅវិលត្រឡប់មកប្រក្រតីភពឡើងវិញ
(VOVWORLD) - រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានសន្យាថា នឹងដោះស្រាយបញ្ហាជាបន្ទាន់ដែលពាក់ព័ន្ធនឹងនីតិវិធី ដើម្បីធានាថាវ៉ាក់សាំងនៃកម្មវិធី COVAX Facility ត្រូវបាននាំចូលមកប្រទេសវៀតណាមឲ្យបានឆាប់ៗនាពេលខាងមុខនេះផងដែរ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ថ្លែងក្នុងកិច្ចប្រជុំនេះ (រូបថត៖ baochinhphu.vn) |
បន្ទាប់ពី កញ្ចប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូងបង្អស់ចូលមកដល់ប្រទេសវៀតណាម ក្រសួងសុខាភិបាល បានជួបប្រជុំជាមួយតំណាងអង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ( UNICEF) ដើម្បីពិភាក្សាលើខ្លឹមសារពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូចជាការ ផ្តល់អាជ្ញាប័ណ្ណ, ក្រុមមនុស្សទទួលការចាក់វ៉ាក់សាំង, ការផ្សព្វផ្សាយព័ត៌មានអំពីការចាក់វ៉ាក់សាំង និងបញ្ហាពាក់ព័ន្ធនានាផ្សេងទៀត។
ទាក់ទងនឹងមនុស្សមានអាទិភាពក្នុងការចាក់វ៉ាក់សាំង ភាគីនានាបានឯកភាព អនុវត្តតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ដោយធានានូវសមភាពក្នុងការទទួលបានវ៉ាក់សាំងសម្រាប់បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកល។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានសន្យាថា នឹងដោះស្រាយបញ្ហាជាបន្ទាន់ដែលពាក់ព័ន្ធនឹងនីតិវិធី ដើម្បីធានាថាវ៉ាក់សាំងនៃកម្មវិធី COVAX Facility ត្រូវបាននាំចូលមកប្រទេស វៀតណាមឲ្យបានឆាប់ៗនាពេលខាងមុខនេះផងដែរ៕