វៀតណាមពន្លឿនផ្សព្វផ្សាយទេសចរណ៍នៅអាហ្សង់ទីន

វៀតណាមពន្លឿនផ្សព្វផ្សាយទេសចរណ៍នៅអាហ្សង់ទីន - ảnh 1
វៀតណាមពន្លឿនផ្សព្វផ្សាយទេសចរណ៍នៅអាហ្សង់ទីន (VOV)


(VOVworld) – នាថ្ងសទី ២០ តុលា សិក្ខាសាលាពន្លឿនទេសចរណ៍និងផ្សព្វ
ផ្សាយម្ហូបអាហាររបស់វៀតណាមបានប្រព្រឹត្តទៅនៅទីកុ្រង La Plata ខេត្ត
 Buenos Aires។ ថ្លែងមតិនៅទីនេះ លោក Claudio Aguilar អនុប្រធាន
សមាគមសណ្ឋាគារនិងម្ហូបអាហារអាស្សង់ទីន  (FEHGRA) បានអះអាង
ថា៖ នាពេលថ្មីៗនេះវៀតណាមគឺជាទីកន្លែងមកដល់ពេញនិយមរបស់ភ្ញៀវ
ទេសចរអាហ្សង់ទីនដោយសារភាពសម្បូរបែបខាងវប្បធម៌ក៏ដូចជារម
ណីយដ្ឋានល្បីឈ្មោះ។ ក្រៅពីនោះមុខម្ហូបដ៏ឈ្ងួយឆ្ងាញ់របស់វៀតណាមក៏
ទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរជាច្រើនផងដែរ។ រីឯខ្លួន
វិញ តំណាងស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានឧទ្ទេសនាមអំពី
ប្រវត្តិសាស្ត្រវប្បធម៌សក្តានុភាពទេសចរណ៍របស់វៀតណាមព្រមទាំងបាន
ឲ្យដឹងថា៖ ប្រទេសទាំងពីរនៅមានឱកាសសហប្រតិបត្តិការជាច្រើនលើ
វិស័យទេសចរណ៍និងវប្បធម៌នាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ