វៀតណាមពិភាក្សាអំពីអាទិភាពជាតិជាមួយប្រធានថ្មីនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧

(VOVWORLD) - នាថ្ងៃទី ១៩ សីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជួបធ្វើការជាមួយប្រធានថ្មីនៃមហា សន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៧ លោក Csaba Kőrösi ដើម្បីពិភាក្សា អំពីខ្លឹមសារសំខាន់ៗក្នុងប្រតិបត្តិការរបស់មហាសន្និបាតអង្គការសហប្រជាជាតិនា ពេលខាងមុខ ក៏ដូចជាអាទិភាព និងកង្វល់របស់វៀតណាមផងដែរ។

វៀតណាមពិភាក្សាអំពីអាទិភាពជាតិជាមួយប្រធានថ្មីនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងនៅក្នុងកិច្ចប្រជុំមួយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN)
នៅក្នុងជំនួបធ្វើការនេះ លោក Csaba Kőrösi បានឲ្យដឹងថា អាទិភាពចម្បងនៃ អាណត្តិប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧ (អាណត្តិ ២០២២-២០២៣) នឹងរួមមានការជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី លើក កម្ពស់ពហុភាគីនិយមក្នុងតំបន់ សង្កត់ធ្ងន់លើតួនាទីរបស់អង្គការសហប្រជាជាតិ ពង្រឹងសាមគ្គីភាពរវាងប្រទេសជាសមាជិកនានា ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អនុវត្តន៍វិទ្យាសាស្ត្រ និងធានាសិទ្ធិមនុស្ស។
ក្នុងឱកាសនេះ លោក Csaba Kőrösi បានអបអរសាទរចំពោះវៀតណាមដែល ត្រូវបានមហាសន្និ បាតអង្គការសហប្រជាជាតិបោះឆ្នោតជ្រើសតាំងជាអនុប្រធានមួយក្នុងចំណោមអនុប្រធាននៃនីតិកាលទី ៧៧ ហើយបានអះអាងនូវបំណងចង់សហការ យ៉ាងជិតស្និទ្ធជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បាន អបអរសាទរចំពោះលោក Csaba Kőrösi ដែលបានជាប់ឆ្នោតជាប្រធានមហាសន្និបាត អង្គការសហប្រជាជាតិនីតិកាលទី៧៧ ហើយបញ្ជាក់ថាវៀតណាមនឹងបន្តចូលរួម និង រួមចំណែកយ៉ាងសកម្មក្នុងការជំរុញរបៀបវារៈរួមរបស់សហគមន៍អន្តរជាតិក៏ដូចជា បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសកល នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ