វៀតណាមពុំមានករណីឆ្លងជំងឺកូវី១៩ ថ្មីណាមួយបន្ថែមទៀតទេ
(VOVWORLD) - នាថ្ងៃទី ២១ ខែតុលា វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយទៀតឡើយ ហើយឈានចូលថ្ងៃទី ៤៩ ជាប់ៗគ្នា វៀតណាមគ្មានករណីឆ្លងជំងឺនេះក្នុងសហគមន៍ទេ
យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានឲ្យដឹងថាចាប់ពីម៉ោង ១៨៖០០ ថ្ងៃទី ២០ ខែតុលា ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី ២១ ខែតុលា វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយទៀតឡើយ ហើយឈានចូលថ្ងៃទី ៤៩ ជាប់ៗគ្នា វៀតណាមគ្មានករណីឆ្លងជំងឺនេះក្នុងសហគមន៍ទេ។
រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ១៩សរុបចំនួន ១.១៤១ ករណី ហើយមិនមានអ្នកជំងឺកូវីដ១៩មានអាការៈធ្ងន់ធ្ងរនោះទេ។ ១.០៤៦/១.១៤១ ករណីនៃជម្ងឺកូវីដ១៩ ត្រូវបានព្យាបាលជាសះស្បើយផងដែរ៕