វៀតណាមព្យាបាលជាសះស្បើយឲ្យអ្នកជំងឺ Covid-19 ចំនួន៥នាក់បន្ថែមទៀត

(VOVWORLD) - គិតរហូតដល់ឥឡូវនេះ វៀតណាមបានព្យាបាលជា សះស្បើយឲ្យអ្នកជំងឺ Covid-19 ចំនួន៩០នាក់។
វៀតណាមព្យាបាលជាសះស្បើយឲ្យអ្នកជំងឺ Covid-19 ចំនួន៥នាក់បន្ថែមទៀត - ảnh 1 អ្នកជំងឺជនជាតិអាមេរិកត្រូវបានព្យាបាលជាសះស្បើយនិងចេញពីមន្ទីរពេទ្យនាថ្ងៃទី៤ មេសា (រូបថត៖ laodong.vn)

នាព្រឹកថ្ងៃទី៤ មេសា វៀតណាមបានប្រកាសមានអ្នកជំងឺ Covid-19 ចំនួន៥នាក់បន្ថែមទៀតដែលត្រូវបានព្យាបាលជាសះស្បើយ។ ក្នុងនោះ អ្នកជំងឺចំនួន៤នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជំងឺផ្លូវដង្ហើម ស្រួចស្រាវ Cu Chi ទីក្រុងហូជីមិញ ហើយអ្នកជំងឺម្នាក់ទៀតនៅមន្ទីរពេទ្យ ដាណាំង។ មានអ្នកជំងឺ៣នាក់ជាជនជាតិវៀតណាមនិង២នាក់ជាជនជាតិ អាមេរិក។ ដូច្នេះហើយ គិតរហូតដល់ឥឡូវនេះ វៀតណាមបានព្យាបាលជា សះស្បើយឲ្យអ្នកជំងឺ Covid-19 ចំនួន៩០នាក់។

        ក្នុងពេលជាមួយគ្នានោះ នាព្រឹកថ្ងៃទី៤មេសា ក្រសួងសុខាភិបាលបាន ប្រកាសករណីថ្មីឆ្លង Covid-19 ចំនួន២ករណីបន្ថែមទៀត នាំបរិមាណករណី ឆ្លងជំងឺសរុបនៅវៀតណាមឡើងដល់២៣៩ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ