វៀតណាមព្រមព្រៀងជួយកម្ពុជាអភិវឌ្ឍន៍ផ្នែកស្វាយចន្ទី

(VOVWORLD) -នៅរាជធានីភ្នំពេញ(កម្ពុជា) នាថ្ងៃទី១៧មករា ប្រធានសម្ព័ន្ធសមាគមស្វាយចន្ទីវៀតណាម (VINACAS) លោក Nguyen Duc Thanh និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទកម្ពុជា ឯកឧត្តម វេង សាខុន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគ យល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការជម្រុញការផលិតស្វាយចន្ទីនៅកម្ពុជា សម្រាប់នាំចេញ។


គោលដៅនៃកិច្ចព្រមព្រៀងនេះ គឺបើកទូលាយទំហំផ្ទៃដីដាំដុះ បង្កើនទិន្នផលផលិតស្វាយ ចន្ទី ផ្លាស់ប្តូរបច្ចេកវិទ្យាក្រោយការប្រមូលផល ជួយទាក់ទង់ផ្ទាល់ជាមួយទីផ្សារ ជាពិសេស ស្រាវជ្រាវនិងអភិវឌ្ឍន៍ទំហំដីដាំដុះស្វាយចន្ទីនៅកម្ពុជាផងដែរ។

        យោងតាមកិច្ចព្រមព្រៀងនេះ VINACAS នឹងទទួលបន្ទុកការផ្តល់ពួជស្វាយចន្ទី ជួយឧបត្ថម្ភបច្ចេកទេសនិងប្រមូលទិញផលស្វាយចន្ទីទំាងអស់ក្នុងតម្លៃសមរម្យ ពី ប្រជាកសិករដែលបានចុះហត្ថលេខាលើកិច្ចសន្យាអនុវត្ត MOU នេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ