វៀតណាមព្រួយបារម្ភចំពោះការដែលចិនកសាងមូលដ្ឋានយោធានៅកោះ Quang Hoa
(VOVworld)-ក្នុងការឆ្លើយសំភាសន៍អ្នកយកព័ត៌មានជាតិនិងអន្តរជាតិស្តីពីប្រតិកម្ម
របស់វៀតណាមចំពោះព័ត៌មានលើកាណាលទូរទស្សន៍និងទីភ្នាក់ងារ សារព័ត៌មាន បរទេសទាក់ទិនដល់ការដែលចិនកសាងមូលដ្ឋានឧទ្ធម្ភាកចក្រយោធាលើកោះ
Quang Hoa និងដាក់ពង្រាយមីស៊ីលការពារអាកាសបាញ់ពីដី ប្រភេទ HQ-9 លើកោះ
Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមនោះ នាថ្ងៃទី១៩កុម្ភៈ អ្នកនាំ
ពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានសង្កត់ធ្ងន់ថា៖
“វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពពោលខាងលើ
របស់ចិន។នេះជាសកម្មភាពរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះ
ប្រជុំកោះ Hoang Sa គំរាមកំហែងសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ ក៏ដូចជា
សន្តិសុខ សុវត្ថភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ។ វៀត
ណាមសំណូមពរឲ្យចិនបញ្ឈប់ភ្លាមមួយរំពេចនូវសកម្មភាពខុសឆ្គង់ទាំងអស់នេះ”៕