វៀតណាមព្រួយបារម្ភចំពោះការដែលស.ប.ប.កបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប

វៀតណាមព្រួយបារម្ភចំពោះការដែលស.ប.ប.កបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោក Le Hai Binh

(VOVworld)-ក្នុងសេចក្តីប្រកាសនាថ្ងៃទី១០មិនា អ្នកនាំពាក្យក្រសួងការបរទេសវៀត
 ណាមលោក Le Hai Binh បានលើកច្បាស់ថា វៀតណាមមានការព្រួយបារម្ភយ៉ាង​ខ្លាំង
ចំពោះការដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអនុវត្តការបាញ់ សាក
ល្បងមីស៊ីលឆ្លងទ្វីបនាថ្ងៃទី៦មិនានោះ គឺរំលោភទៅលើសេចក្តីសម្រេចចិត្តនានា
របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទស្សនៈមុនក៏ដូចជាក្រោយ
 របស់វៀតណាមគឺគាំទ្ររាល់ការខំប្រឹងប្រែងជម្រុញការជួបសន្ទនានិងរក្សាសន្តិភាព
 ស្ថិរភាពនិងការអភិវឌ្ឍន៍គ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ វៀតណាមស្នើឲ្យប្រទេស
ទាំងអស់ អនុវត្តសកម្មភាពមានចរិតលក្ខណៈស្ថាបនា រួមចំណែកជាក់ស្តែង​ទៅក្នុង
ការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងលើពិភពលោក ជាពិសេសគោ
រពសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ