វៀតណាម-ម៉ុងហ្គោលីបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ

វៀតណាម-ម៉ុងហ្គោលីបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ - ảnh 1

(VOVworld) - នាថ្ងៃទី២៤ មិថុនា នៅរដ្ឋធានីហាណូយ ស្ថានទូតម៉ុងហ្គោលីប្រចាំនៅ
វៀតណាមបានរៀបចំជំនួបប្រាស្រ័យជាមួយមជ្ឈដ្ឋានសារព័ត៌មានសំដៅផ្សព្វផ្សាយ
អំពីទឹកដី មនុស្សម៉ុងហ្គោលី រួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបតិ្តការរវាង
ប្រទេសទាំង២នាពេលខាងមុខ។នៅទីនេះ លោក D. Enkhbat ឯកអគ្គរដ្ឋទូតម៉ុងហ្គោ
លីប្រចាំនៅវៀតណាមបានឲ្យដឹងថា ម៉ុងហ្គោលីកំពុងអនុវត្តគោលនយោបាយកិច្ច
ការបរទេសពហុភាគី​ ជាពិសេសគឺយកចិត្តទុកដាក់ដល់ការបើកទូលាយទំនាក់ទំនង
សហប្រតិបតិ្តការជាមួយប្រទេសអាស៊ីអាគ្នេយ៍នានា និងជឿជាក់ថា វៀតណាមជា
ស្ពានតភ្ជាប់នៃទំនាក់ទំនងនេះ។ស្ដីពីទំនាក់ទំនងពាណិជ្ជ កម្មរវាងប្រទេសទាំង២
លោក D. Enkhbat បានឲ្យដឹងថា ក្នុងឆ្នាំ២០១៥តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីទ
ទួលបាន២៨លានដុល្លាអាមេរិក។លោកក៏បានថ្លែងថា នាពេលខាងមុខ ភាគីទាំង
២ចាំបាច់ត្រូវបន្តអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច លើកទឹកចិត្ត និងជួយ
ឧបត្ថម្ភអង្គភាពអាជីវកម្មបង្កើតទំនាក់ទំនង ផ្ទាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ