វៀតណាមម្ចាស់ការបង្កើនកម្លាំងប្រកួតប្រជែងសំរាប់ប្រាក់ដុង

វៀតណាមម្ចាស់ការបង្កើនកម្លាំងប្រកួតប្រជែងសំរាប់ប្រាក់ដុង - ảnh 1
វៀតណាមម្ចាស់ការបង្កើនកម្លាំងប្រកួតប្រជែងសំរាប់ប្រាក់ដុង

(VOV)_ផ្នែកព្យាករណ៍ វិភាគ ហានិភ័យ (EIU) នៃកាសែត “ The Economist ” (អង់
គ្លេស) ទើបនឹងមានបទវិភាគស្ដីពីការដែលធនាគារជាតិវៀត​ណាម​ ( SBV) ដំឡើង
អត្រាប្តូរ​ប្រាក់ដុងវៀតណាមជាមួយប្រាក់ដុល្លារអាមេរិក​ថែម១%។ ​តាមនោះ ស្ថា
ប័ននេះ​ចាត់ទុកថា៖ ប្រការនេះ​ នឹងរួមចំណែកលើកកំពស់កម្លាំងប្រកួតប្រជែងរបស់
ប្រាក់នៅក្នុងប្រទេសនាពេលខាងមុខនេះ។  EIU សន្និដ្ឋានថា៖ ​សេចក្ដីពោលខាង
លើរបស់ SBV គឺមានមូលដ្ឋាន ដោយសារនាបច្ចុប្បន្ន គ្មាន​ករណី​បន្ទាន់​ណាធ្វើ
អោយវៀតណាមត្រូវបញ្ចុះតំលៃប្រាក់ដុងទេ។ សកម្មភាព​នាំចេញមានការ​កើន
ឡើង​១២%/ឆ្នាំ ក្នុងប៉ុន្មានខែថ្មីនេះ។ ដូច្នេះ សេចក្ដីសម្រេចចិត្តរបស់ SBV គឺជាជំ
ហាន១ដែលបង្ហាញ​ពីភាពម្ចាស់ការ ទប់ទល់នឹងស្ថានភាព​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ