វៀតណាមម្ចាស់ការរួមចំណែកកសាងក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (VOV) |
Vovworld-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់និងសម័យប្រជុំប្រចាំលើកទី២៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បនៅទីក្រុង Geneva ស្វីសចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤មិនា។ សន្និសីទនឹងទាក់ទាញថ្នាក់ដឹកនាំរបស់ប្រទេសនិងអង្គការអន្តរជាតិចំនួន៨០ក្នុងកាលៈទេស់ដែលសិទ្ធិមនុស្សត្រូវបានប្រទេសសាធារណៈមតិអន្តរជាតិយកចិត្តទុកដាក់។
តាមគំរោងឧបនាយករដ្ឋមន្ត្រី Pham Binh Minh នឹងថ្លែងមតិនៅសន្និសីទនេះ
ក្នុងនោះសង្កត់ធ្ងន់ដល់រាល់គោលនយោបាយការខំប្រឹងប្រែងនិងសមិទ្ធិរបស់
វៀតណាមក្នុងការធានានិងជំរុញសិទ្ធិមនុស្ស ការប្តេជ្ញាចិត្តរបស់វៀតណាមអនុវត្ត
យ៉ាងម៉ឺងម៉ាត់កិច្ចសន្យាដែលបានដាក់ចេញ។ ទស្សនៈមុនក៏ដូចជាក្រោយរបស់
វៀតណាមគឺលើកកំពស់កិច្ចសហប្រតិបត្តិការសន្ទនាស្ថាបនាក្នុងក្រុមប្រឹក្សាសិទ្ធិ
មនុស្ស ជាសមាជិកសកម្មមានការទទួលខុសត្រូវនិងមានការរួមវិភាគទានជាក់
ស្ដែងក្នុងការងាររួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស៕
-VOVWORLD