វៀតណាមមិនកឃើញករណីឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍ រយៈពេល ៧៨ ថ្ងៃជាប់ៗគ្នា
(VOVWORLD) - នាបច្ចុប្បន្ននេះ វៀតណាមបានប្រកាសព្យាបាលជាសះស្បើយចំពោះអ្នកជំងឺចំនួន ៣៤០/៣៥៥ នាក់ ដោយស្រូបយក ៩៥,៨% នៃចំនួនករណីឆ្លងជំងឺសរុប។ នាបច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន ១៥ នាក់ កំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យ។
(រូបថត៖ TTXVN) |
យោងតាមព័ត៌មានរបស់គណៈ កម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត Covid-19 នាព្រឹកថ្ងៃទី ៣ ខែកក្កដា បានឲ្យដឹងថា៖ ចាប់ពីម៉ោង ១៨ ថ្ងៃទី ២ ខែកក្កដាដល់ម៉ោង ៦ ថ្ងៃទី ៣ ខែកក្កដា វៀតណាមមិនរកឃើញករណីឆ្លងជំងឺ Covid-19 ពោលគឺ ក្នុងសហគមន៍ រយៈពេល ៧៨ ថ្ងៃជាប់ៗគ្នា។
នាបច្ចុប្បន្ននេះ វៀតណាមបានប្រកាសព្យាបាលជាសះស្បើយចំពោះអ្នកជំងឺចំនួន ៣៤០/៣៥៥ នាក់ ដោយស្រូបយក ៩៥,៨% នៃចំនួនករណីឆ្លងជំងឺសរុប។ នាបច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន ១៥ នាក់ កំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតនាថ្ងៃទី ២ ខែកក្កដាស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសបានរៀបចំពិធីប្រគល់ម៉ាស់ចំនួន ១៣៥ ពាន់ ជូនតំណាងទីក្រុងឡុងដ៏ និងតំបន់ Wales ផងដែរ៕