វៀតណាមមានកិច្ចសន្យានិងបានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួនដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១០៥ លានដូស
(VOVWORLD) - វៀតណាមបានប្តេជ្ញានិងចុះហត្ថលេខាលើកិច្ចសន្យាទទួលបានវ៉ាក់សាំងប្រហែល ១០៥ លានដូស ហើយកំពុងចរចាទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៥៥ លានដូស។
នៅព្រឹកថ្ងៃទី ១០ ខែកក្កដានេះ យន្តហោះដឹកវ៉ាក់សាំងជាង ២ លានដូសឧបត្ថម្ភដោយសហរដ្ឋអាមេរិក បានចុះចតនៅអាកាសយានដ្ឋាន Noi Bai (ហាណូយ) (រូបថត៖ vnexpress.net) |
គិតត្រឹមថ្ងៃទី ១២ ខែកក្កដា វៀតណាមបានទទួលវ៉ាក់សាំងជាង ៨ លានដូស; នាពេលខាងមុខនេះ នឹងបន្តទទួលបានកាន់តែច្រើនពីប្រភពបានចរចា ដែលបណ្តាប្រទេសនិងអ្នកផលិតបានព្រមព្រៀងប្រគល់ក្នុងពេលឆាប់ៗទៅកាន់ប្រទេសវៀតណាម ក៏ដូចជាពីប្រភពគាំទ្ររបស់ដៃគូទ្វេភាគីនិងអង្គការអន្តរជាតិ។
យោងតាមដំណោះស្រាយលេខ ២១ របស់រដ្ឋាភិបាល ដែលបានចេញនៅថ្ងៃទី ២៦ ខែកុម្ភះឆ្នាំ ២០២១ ស្តីពីការទិញនិងប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ វៀតណាមបានកំណត់គោលដៅមានចំនួនវ៉ាក់សាំង ១៥០ លានដូស សម្រាប់ចាក់ការពារជូនប្រជាជន ៧០%។
ប្រទេសវៀតណាមបាននិងកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលនិងអ្នកផលិតយ៉ាងសកម្ម ឱ្យលក់វ៉ាក់សាំងទៅប្រទេសវៀតណាមនិងពន្លឿនការផ្តល់វ៉ាក់សាំងទៅប្រទេសវៀតណាម។ ផ្អែកលើមូល ដ្ឋាននៃការតស៊ូមតិនិងការចរចារយ៉ាងសកម្មក្នុងរយៈពេលតែជាងមួយខែ ចំនួនវ៉ាក់សាំងដែលវៀត ណាមទទួលបាន មានការកើនឡើងគួរឱ្យកត់សម្គាល់។
- COVAX ចែកចាយបន្តជាផ្លូវការឲ្យវៀតណាមចំនួន ១.០៦៥.៨៧០ ដូស Pfizer – BioNTech ក្នុងចន្លោះខែកក្កដា ដល់ខែកញ្ញា ២០២១; ប្តេជ្ញាផ្តល់អាទិភាពដល់វៀតណាមក្នុងការបែងចែកបន្ត ដើម្បីគាំទ្រការផ្ទេរបច្ចេកវិទ្យា ផលិតវ៉ាក់សាំង mRNA; បញ្ជូនអ្នកជំនាញទៅវៀតណាមដើម្បីគាំទ្រការស្រាវជ្រាវនិងផលិតវ៉ាក់សាំងដែលត្រូវនឹងស្តង់ដារអន្តរជាតិនិងត្រូវបានពិភពលោកទទួលស្គាល់។
- រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់បន្ទាន់វ៉ាក់សាំង Moderna ចំនួន ២ លានដូសតាមយន្តការ COVAX; ដាក់បញ្ចូលវៀតណាមក្នុងបញ្ជីអាទិភាពដើម្បីទទួលបានជំនួយវ៉ាក់សាំង។ សហគ្រាសអាមេរិកចុះហត្ថលេខាលើកិច្ចសន្យាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងជាមួយសហគ្រាសវៀតណាម។
- ប្រទេសជប៉ុនជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំង Astra Zeneca ចំនួន ២ លានដូស; ផ្តល់ជំនួយបន្ថែមសម្រាប់វៀតណាម ១ លានដូសក្នុងពេលខាងមុខនេះហើយ ត្រៀមខ្លួនសហការជាមួយសហគ្រាសវៀតណាមក្នុងការសាកល្បងព្យាបាលផ្ទេរនិងលក់បច្ចេកវិទ្យាផលិតវ៉ាក់សាំង។
- ប្រទេសចិនបានផ្តល់ចំនួនវ៉ាក់សាំង ៥០០,០០០ ដូស Vero Cell របស់ក្រុមហ៊ុន Sinopharm។
- ចក្រភពអង់គ្លេសប្តេជ្ញាដាក់បញ្ចូលប្រទេសវៀតណាមក្នុងបញ្ជីប្រទេសអាទិភាពនៅពេលពិចារណាលើការបែងចែកវ៉ាក់សាំង; ត្រៀមខ្លួនពិភាក្សាជាមួយក្រុមហ៊ុន AstraZeneca ស្តីពីការផ្ទេរបច្ចេកវិទ្យា ជួយវៀតណាមក្នុងការកសាងសមត្ថភាពផលិតវ៉ាក់សាំងផ្ទាល់ខ្លួន។
- ប្រទេសអូស្រ្តាលីប្តេជ្ញាជួយវៀតណាមនូវទឹកប្រាក់ចំនួន ១៣.៥ លានដុល្លារអូស្រ្តាលី ដើម្បីទិញវ៉ាក់សាំងនិងបរិច្ចាគបន្ថែមនូវវ៉ាក់សាំងចំនួន ១,៥ លានដូស ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២១។
- ប្រទេសរុស្ស៊ីបានផ្តល់វ៉ាក់សាំង Sputnik-V ចំនួន ១០០០ ដូសដល់ប្រទេសវៀតណាម។
- អង្គការ UNICEF បានឧបត្ថម្ភគម្រោង “គាំទ្រដល់ការអនុវត្តការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ នៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០២១-២០២៣” ដែលក្នុងនោះមានទូទឹកកកផ្ទុកវ៉ាក់សាំងមានសមត្ថភាពធំចំនួន ១,៩១០ គ្រឿង និង ប្រមូលថវិកា ១០ លានដុល្លារដើម្បីអនុវត្តន៍គម្រោងនេះ។
- ប្រទេសកូរ៉េខាងត្បូង គាំទ្រសារាងចាក់ថ្នាំចំនួន ៣០ លាន ស្មើនឹងប្រមាណ ២,៥ លានដុល្លារ។
- រដ្ឋាភិបាលនិងប្រជាជននៃរដ្ឋមួយចំនួននៃប្រទេសអាល្លឺម៉ង់បានបរិច្ចាគឧបករណ៍ធ្វើតេស្ត៍រហ័ស កូវីដ ១៩ ចំនួន ១លានឈុត។ល។