វៀតណាមមិនកត់ត្រាករណីថ្មីឆ្លង Covid-19 ក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នា

(VOVWORLD) - ក្នុងចំណោមអ្នកជំងឺសរុបចំនួន២៦៨ទូទាំង ប្រទេស រហូតដល់បច្ចុប្បន្ននេះនៅសល់តែ៥៣ករណីដែលកំពុងសម្រាក ព្យាបាលនៅមូលដ្ឋានសុខាភិបាលចំនួន៩ 
ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា គិតត្រឹមដល់វេលា ម៉ោង៦ព្រឹកថ្ងៃទី២១ មេសា វៀតណាមមិនកត់ត្រាករណីថ្មីឆ្លង Covid-19 ណាមួយឡើយ។ ដូច្នេះហើយ ក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នា វៀតណាមិនកត់ ត្រាអ្នកជំងឺថ្មីណាមួយឡើយ។ ក្នុងចំណោមអ្នកជំងឺសរុបចំនួន២៦៨ទូទាំង ប្រទេស រហូតដល់បច្ចុប្បន្ននេះនៅសល់/ តែ៥៣ករណីដែលកំពុងសម្រាក ព្យាបាលនៅមូលដ្ឋានសុខាភិបាលចំនួន៩ ក្នុងនោះមាន១៤ករណីមានលទ្ធ ផលធ្វើតេស្តអវិជ្ជមាន១លើក និង៧ករណីអវិជ្ជមាន២លើកចំពោះវីរុស SARS-CoV-2៕

ប្រតិកម្មទៅវិញ

ផ្សេងៗ