វៀតណាមមានកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិ

(VOVWORLD) - វៀតណាមកំពុងក្លាយទៅជាគោលដៅគួរអោយយកចិត្តទុកដាក់នៃសាធា រណៈមតិពិភពលោក ពេលដែលក្លាយទៅជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល រវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី២៧និងថ្ងៃទី២៨ ខែកុម្ភៈ។ 
វៀតណាមមានកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិ - ảnh 1ការឃើញសមិទ្ធផលរបស់វៀតណាមក្រោយពីឯកភាពប្រទេសជាតិនិងអនុវត្តគោលនយោបាយកិច្ចការបរទេសប្រកបដោយតុល្យភាព និងបើកចំហរនោះ បានបង្កើតកម្លាំងចលករថែមទៀតសម្រាប់អាមេរិកនិងស.ប.ប កូរ៉េក្នុងការជ្រើសរើសទីក្រុងហាណូយ ជាទីកន្លែងរៀបចំកិច្ចប្រជុំលើកទី២ (រូបថត៖ VOV)

ការជ្រើសរើសវៀតណាម ដែលជាក់ស្ដែង គឺរដ្ឋធានីហាណូយ បានសរអោយឃើញថា ទាំងអាមេរិកនិងស.ប.បកូរ៉េ សុទ្ធតែ វាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងឋានៈជាដៃគូគួរអោយជឿទុកចិត្តចំពោះកិច្ច ប្រជុំកំពូលរវាងភាគីទាំងពីរ។

        សាស្ត្រាចារ្យ Carlyle Thayer នៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី បានអះអាងថា ការដែលវៀតណាមត្រូវបានជ្រើសរើសជាម្ចាស់ ផ្ទះនៃកិច្ចប្រជុំកំពូលដូចដែលពោលខាងលើនោះ បានបញ្ជាក់ថា ភាគីទាំងពីរសុទ្ធតែជឿ ជាក់វៀតណាមក្នុងការធានាសន្តិសុខនិងកិច្ចការភ័ស្តុភាយ៉ាងល្អ។ វៀតណាម មានបទពិសោធន៍ជាច្រើនក្នុងការរៀបចំកិច្ចប្រជុំអន្តរជាតិដោយទ្រង់ទ្រាយធំ យ៉ាងដូច្នេះ ហេតុនេះហើយវៀតណាមអាចសម្រេចតួនាទីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ លើកនេះប្រកបដោយជោគជ័យ។ សាស្ត្រាចារ្យ Carlyle Thayer បានសង្កត់ធ្ងន់ ថា មិនអាចបដិសេធបានឡើយថា ឋានៈនិងកិត្យានុភាពរបស់វៀតណាមលើឆាក អន្តរជាតិកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកក៏បានអោយដឹងដែរថា៖

        “នាឆ្នាំក្រោយ វៀតណាមនឹងក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រធានរបស់អាស៊ាន។ ហើយ អាស៊ានជានិច្ចកាលមានបំណងចង់រួមចំណែកនិងគាំទ្រដំណើរការសន្តិភាពនៅ ឧបទ្វីបកូរ៉េ។ ដោយហេតុនេះ ការដែលថ្នាក់ដឹកនាំអាមេរិកនិងស.ប.បកូរ៉េជួបជុំ គ្នានៅវៀតណាម មុនពេលដែលមិត្តកាន់តំណែងជាប្រធានអាស៊ាននោះ គឺសំដៅ សម្ដែងនូវគោលបំណងចង់អោយអាស៊ាននិងវៀតណាមបន្តដើរតួនាទីសកម្មក្នុងដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ”។

        បណ្ឌិត Euan Graham នាយកប្រតិបត្តិកម្មវិធីទ្វីបអាស៊ីនៃសាកលវិទ្យាល័យ La Trope បានចាត់ទុកថា ការឃើញសមិទ្ធផលរបស់វៀតណាមក្រោយពីឯកភាព ប្រទេសជាតិនិងអនុវត្តគោលនយោបាយកិច្ចការបរទេសប្រកបដោយតុល្យភាព និងបើកចំហរនោះ បានបង្កើតកម្លាំងចលករថែមទៀតសម្រាប់អាមេរិកនិងស.ប.ប កូរ៉េក្នុងការជ្រើសរើសទីក្រុងហាណូយ ជាទីកន្លែងរៀបចំកិច្ចប្រជុំលើកទី២។ លោកបានចែករំលែកថា៖

        “ខ្ញុំចាត់ទុកថា ការជ្រើសរើសវៀតណាមមានអត្ថន័យជាច្រើន។ វៀតណាម មានទំនាក់ទំនងការទូតជាមួយប្រទេសទាំងពីរ។ ចំពោះអាមេរិកគឺទំនាក់ទំនងនា ពេលថ្មីៗនេះ ក៏ប៉ុន្តែចំពោះសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉គឺក្នុង ទសវត្សទី៥០និងទី៦០នៃសតវត្សមុន ប្រធានរដ្ឋស.ប.បកូរ៉េលោក Kim Il Sung បានបំពេញទស្សនកិច្ចនៅវៀតណាម ហើយលោកប្រធានហូជីមិញក៏បានទៅកាន់ព្យុងយ៉ាង ដែរ។ ដោយហេតុនេះ វៀតណាមអាចដើរតួនាទីជាអន្តរការីរវាងអាមេរិកនិងស.ប.បកូរ៉េ។ ប៉ុន្តែសំខាន់បំផុតតាមខ្ញុំគិតថា ការជ្រើសរើសវៀតណាមមានអត្ថន័យនិមិត្តសញ្ញា ដោយសារប្រទេសនេះធ្លាប់ត្រូវអាកាត់ ហើយក្រោយពីដណ្ដើមបានឯកភាព វៀត ណាមមានការរីកចម្រើនជាច្រើនរហូតមកដល់សព្វថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ