វៀតណាមមានកម្លាំងចលករយ៉ាងគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០១៩

(VOVWORLD) - នេះជាការវាយតម្លៃរបស់រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung នៅសន្និសីទកាសែតជាប្រចាំខែរបស់រដ្ឋាភិបាលកាលពីរ សៀលថ្ងៃទី៣១ ខែឧសភា នៅរដ្ឋធានីហាណូយ។
វៀតណាមមានកម្លាំងចលករយ៉ាងគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០១៩ - ảnh 1 ទិដ្ឋភាពនៅសន្និសីទកាសែតរបស់រដ្ឋាភិបាលវៀតណាមនាថ្ងៃទី៣១ ខែឧសភា (រូបថត៖ chinhphu.vn)

  តាមលោករដ្ឋមន្រ្តីបានអោយ ដឹងថា ទោះបីជានាបច្ចុប្បន្ន គោលដៅកំណើនសេដ្ឋកិច្ចកំពុងត្រូវរងផលប៉ះពាល់ ដោយប៉េស្តជ្រូកអាហ្វ្រិកក្ដី ប៉ុន្តែនាពេលកន្លងទៅ រាល់សន្ទស្សន៍ផ្សេងៗទៀត សុទ្ធតែសម្រេចបាននូវកំណើនយ៉ាងល្អ។ ក្នុងវិស័យកសិកម្ម ចាប់តាំងពីដើមឆ្នាំ ២០១៩មក បរិមាណហ្វូងបសុបក្សីបានកើនឡើងចំនួន៧,១% ហើយផល នេសាទក៏កើនឡើង៦,២%។ ចំណែកឯវិស័យឧស្សាហកម្មវិញ ក៏ទទួលបាន កំណើនចំនួន៩,៤% ផងដែរ។ ចំពោះវិស័យនាំចេញនិងពាណិជ្ជកម្ម រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានអោយដឹងថា៖

        “សកម្មភាពពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅយ៉ាងផុលផុស សេវាកម្មប្រើប្រាស់ កើនឡើង១១,៦% ហើយរូបិយប័ណ្ណនិងអាត្រាការប្រាក់បន្តមានស្ថិរភាព។ ជា ពិសេសគឺ ការទាក់ទាញទុន FDI មានការរីកចម្រើនល្អណាស់។ ទុន FDI ចុះ បញ្ជីថ្មីនិងបំពេញបន្ថែមសរុបទទួលបានចំនួន១៦ពាន់លានដុល្លាអាមេរិក។ ទំហំ នាំចេញកើនឡើង៦,៧%។ នាពេលកន្លងទៅ វៀតណាមបានបង្កើតយន្តការជា ច្រើនដែលជួយអោយសហគ្រាសឯកជនសហប្រតិបតិ្តការជាមួយសហគ្រាស បរទេសក្នុងគម្រោងធំៗ”។

        នាពេលខាងមុខ រដ្ឋាភិបាលក៏ដូចជាបណ្ដាក្រសួង ស្ថាប័ន និងតំបន់ទូទាំង ប្រទេស នឹងបន្តផ្ដោតទៅលើការជួយសម្រួលដល់បែបបទរដ្ឋបាល ក៏ដូចជា បង្កើតយន្តការទាក់ទាញទុនវិនិយោគអោយបានខ្លាំងក្លាថែមទៀតពីសហគ្រាស ឯកជន។ ហេតុដូច្នេះហើយ វៀតណាមនឹងមានកម្លាំងចលករយ៉ាងគ្រប់គ្រាន់ ដើម្បីសម្រេចគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ