វៀតណាមមានក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌ពេលធ្វើទេសចរណ៍

វៀតណាមមានក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌ពេលធ្វើទេសចរណ៍ - ảnh 1
វៀតណាមមានក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌ពេលធ្វើទេសចរណ៍

(VOVworld)-ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមទើបនឹងចេញផ្សាយជា
 ផ្លូវការលើទូទាំងប្រទេសនូវក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌ពេលធ្វើ
 ទេសចរណ៍។ ក្រមប្រតិបត្តិនេះរួមមានការកំណត់ជាបទដ្ឋាន រួមចំណែកក្នុងការ
កំណត់ឥរិយាបទ ទម្លាប់ និងរបៀបប្រព្រឹត្តដោយអរិយធម៌របស់អង្គការនិងបុគ្គល
ខណៈដែលចូលរួមសកម្មភាពទេសចរណ៍។​ក្រមប្រតិបត្តិនេះឆ្ពោះទៅភ្ញៀវទេសចរ
ជាជនវៀតណាមធ្វើដំណើរទេសចរណ៍ក្នុងនិងក្រៅប្រទេស ជនបរទេសធ្វើទេសចរ
ណ៍នៅវៀតណាម អង្គការនិងបុគ្គលនានាដែលប្រកបការងារទេសចរណ៍និងសហ
គមន៍ជននៅតាមទីតាំងទេសចរណ៍នានាផងដែរ។ ក្រមប្រតិបត្តិនេះមាន១ជំពូក
ក្នុងនោះ កំណត់ការងារចាំបាច់ត្រូវធ្វើរបស់មុខសញ្ញាចូលរួមសកម្មភាពទេសចរណ៍
ដូចជា ភ្ញៀវទេសចរ អង្គការនិងបុគ្គលប្រកបអាជីវកម្មទេសចរណ៍ មគ្គុទេសមូល
ដ្ឋានស្នាក់ នៅនិងមធ្យោបាយដឹកភ្ញៀវទេសចរក៏ដូចជាសហគមន៍ប្រជុំជនជាដើម។

        ការផ្សព្វផ្សាយជាសាធារណនូវក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌
 ពេលធ្វើទេសចរណ៍នេះ ជាសញ្ញាវិជ្ជមានសរឲ្យឃើញការប្តេជ្ញារបស់ផ្នែកទេសចរណ៍
ទាំងមូលក៏ដូចជារដ្ឋអំណាចតំបន់ក្នុងការកែលំអនិងលើកកំពស់រូបភាពទេសចរណ៍
 វៀតណាម ឆ្ពោះទៅទេសចរណ៍អរិយធម៌ ស្និទ្ធស្នាលនិងទាក់ទាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ