វៀតណាមមានការរួមវិភាគទានយ៉ាងសកម្មនៅកិច្ចប្រជុំកំពូលលើកទី២៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស

(VOVworld)-ឆ្លើយសំភាសជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មានក្នុងឱកាសលោកឧបនា
យករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Binh Minh អញ្ជើញចូល
រួម កិច្ចប្រជុំកំពូលទី២៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ប្រធាន នាយកដ្ឋាននៃ
បណ្តាអង្គការអន្តរជាតិរបស់ក្រសួងការបរទេសវៀតណាមលោក Hoang Chi Trung
ឲ្យដឹងថា នេះជាកិច្ចប្រជុំដំបូងដែលវៀតណាមចូលរួម ក្នុងឋនៈជាសមាជិកក្រុម
ប្រឹក្សាសិទ្ធិមនុស្ស។

វៀតណាមមានការរួមវិភាគទានយ៉ាងសកម្មនៅកិច្ចប្រជុំកំពូលលើកទី២៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស - ảnh 1
លោក​ Hoang Chi Trung (កណ្តាល)
ប្រធាននាយកដ្ឋាននៃបណ្តាអង្គការអន្តរជាតិរបស់ក្រសួងការបរទេសវៀតណាម
(រូបថតៈ VOV.vn)

         ផ្តើមពីការផ្តួចផ្តើមគំនិតសកម្មធ្វើសមាហរណកម្មទៅក្នុងជីវភាពរស់នៅ
របស់អន្តរជាតិ វៀតណាមបានសន្យាថា នឹងជាសមាជិកសកម្ម មានការទទួល
ខុសត្រូវ និងមានការរួមវិភាគទានជាក់ស្តែងចូលក្នុងកិច្ចការរួមរបស់ក្រុមប្រឹក្សា
នេះ។ វៀតណាមនឹងស្នើរក្រុមប្រឹក្សាសិទ្ធិមនុស្ស ធានាសិទ្ធិសេដ្ឋកិច្ច សង្គមក៏ដូច
ជារាល់បញ្ហាអន្តរកម្មបំរែបំរួលអាកាសធាតុជាដើម។

        នេះជាបណ្តាទិសដៅនិងអាទិភាពសំខាន់ដែលវៀតណាមនឹងលាតត្រដាង
អនុវត្តន៍ ក្នុងនោះមានបញ្ហាជាច្រើននឹងត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សប្រមូល ផ្តុំពិភាក្សានៅកិច្ចប្រជុំលើកទី២៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។

        ទន្ទឹមនឹងនោះ វៀតណាមក៏នឹងរួមជាមួយប្រទេសនានាជម្រុញជំនួប
សន្ទនា ស្ថាបនា គោរពគ្នារវាងបណ្តាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមនោះ
វៀតណាមនឹងរួមចំណែកធានាជោគជ័យនិងប្រសិទ្ធិភាពនៃកិច្ចប្រជុំកំពូលលើក
ទី២៥របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ