វៀតណាមមានការរួមវិភាគទានសំខាន់ជាច្រើនក្នុងការអនុវត្តគោលដៅនានានៃសហគមន៍វប្បធម៌សង្គមអាស៊ាន

(VOVWORLD) - នាថ្ងៃទី១០ ខែសីហា នៅទីក្រុងហូជីមិញ ភាគខាងត្បូង វៀតណាម បាន ប្រព្រឹត្តទៅសន្និសីទបូកសុរបគម្រោងការណ៍កសាងនិងអនុវត្តន៍គោលដៅនានានៃសហគមន៍វប្បធម៌សង្គមអាស៊ានដល់ឆ្នាំ២០២៥ (ដែលបានហៅកាត់ថា គម្រោងការណ៍១៦១)។

  តាមលោក Nguyen Manh Cuong ប្រធានមន្ទីរសហប្រតិបតិ្តការអន្តរជាតិ នៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមឲ្យដឹងថា វៀតណាម បានចូលរួមការកសាងសហគមន៍វប្បធម៌សង្គមអាស៊ានដោយស្មារតីសកម្ម ម្ចាស់ ការនិងមានការទទួលខុសត្រូវ។ ជាក់ស្ដែងគឺ វៀតណាមបានម្ចាស់ការលើកឡើង គំនិតថ្មីថ្មោង ដែលសំដៅជំរុញកិច្ចសហប្រតិបតិ្តការ និងការតភ្ជាប់គ្នាក្នុងប្លុក អាស៊ាន ព្រមទាំងរួមជាមួយអាស៊ានដោះស្រាយបញ្ហាលំបាកនិងស្មុគស្មាញក្នុង ប្លុកផងដែរ។

        តាមក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចឲ្យដឹងថា ផែនការទូទៅស្ដីពី សហគមន៍វប្បធម៌សង្គមអាស៊ានដល់ឆ្នាំ២០២៥ បាននាំមកនូវផលប្រយោជន៍ ជាច្រើនសំរាប់ប្រជាជន ដែលក្នុងនោះផ្តោតទៅលើការលើកស្ទួយសមត្ថភាពនិង ជួយសម្រួលដល់បែបបទរដ្ឋបាល បង្កភាពងាយស្រួលសំរាប់សហគ្រាសនិង ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ