វៀតណាមមានការរួមវិភាគទានសំខាន់ជាច្រើនក្នុងបណ្ដាអាទិភាពរបស់អាស៊ាន
(VOV)_នាថ្ងៃទី ២ កក្កដា សន្និសីទរដ្ឋមន្ត្រីអាស៊ាន លើកទី ៤៦ និងបណ្ដាសន្និសីទ
ទាក់ទិនបានបិទក្រោយរយះពេល៣ថ្ងៃប្រជុំ នៅប្រ៊ុយណេ ជាមួយសកម្មភាពដ៏ផុល
ផុស។ ស្ដីពីបណ្ដាលទ្ធផលលេចធ្លោរបស់បណ្ដាសន្និសីទ រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh បានអោយដឹងថា÷
“ លទ្ធផលធំបំផុតរបស់សន្និសីទលើកនេះ គឺបានចេញសេចក្ដីថ្លែងការណ៍រួម លើកច្បាស់នូវការប្តេជ្ញាចិត្ត របស់បណ្ដាប្រទេសអាស៊ាន ពេលអនុវត្តរាល់គោលដៅ ដែលបានដាក់ចេញក្នុងដំណើការកសាងសហគមន៍អាស៊ាន នាឆ្នាំ ២០១៥។ទីពីរ គឺ បណ្ដារដ្ឋមន្ត្រីការបរទេសក្នុងអាស៊ានក៏ដូចជាដៃគូផ្សេងៗ របស់អាស៊ាន សុទ្ធតែអះ
អាងនូវតួនាទីស្នូលរបស់បណ្ដាប្រទេសអាស៊ាន ក្នុងតំបន់ ។ ទីបីគឺ សន្និសីទបានបន្ត អះអាងពង្រឹងនិងពង្រីកសាមគ្គីភាព…។ល។”
|
រដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Pham Binh Minh (VOV) |
ចូលរួមសន្និសីទលើកនេះ វៀតណាមមានការរួមវិភាគទានសកម្មជាច្រើន ដើម្បី
ជំរុញរាល់សកម្មភាពសហប្រតិបត្តិការក្នុងក្រខ័ណ្ឌអាស៊ាន និងអាស៊ានជាមួយបណ្ដា
ភាគីសន្ទនា ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀត
ណាម លោក Pham Binh Minh បានលើកច្បាស់ថា÷
“ វៀតណាមរួមជាមួយបណ្ដាប្រទេសអាស៊ានផ្សេងៗ រួមវិភាគទានកសាងសំណុំ
ឯ កសាររួមរបស់អាស៊ាន។ ក្នុងនោះ លើកច្បាស់នូវការចាំបាច់ត្រូវពង្រឹងសាមគ្គីភាព តួនាទីជាស្នូល …។ល។ ពិសេស វៀតណាមបានស្នើចេញ÷សេចក្ដីថ្លែងការណ៍ អា ស៊ាន អំពីការបង្កើនកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះអាសន្នដោយគ្រោះធម្មជាតិ នៅសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី ២៣ នាខែតុលា ឆ្នាំ ២០១៣នេះ៕”