វៀតណាមមានគ្រប់សមត្ថភាពដើម្បីធ្វើតេស្តវីរុស Ebola
|
វៀតណាមមានគ្រប់សមត្ថភាពដើម្បីធ្វើតេស្តវីរុស Ebola
|
(VOV)_ នេះគឺជាការអះអាងរបស់ប្រធាននាយកដ្ឋានសុខាភិបាលបង្ការ ក្រសួងសុខាភិបាលវៀតណាម លោក Tran Dac Phu នាថ្ងៃទី២០ តុលា នៅក្នុងសន្និសីទ Online នៃ
គណៈកម្មការបង្ការប្រឆាំងអាសន្នរោគ។ លោក Tran Dac Phu បានអោយដឹងថា៖ នាបច្ចុប្បន្ន វៀតណាមមិនទាន់រកឃើញករណីផ្ទុះវីរុស Ebola ណាមួយទេ។ ប៉ុន្តែ គ្រោះអាសន្ននេះអាចជ្រៀតចូលក្នុងវៀតណាមពីប្រទេសផ្សេងៗ។ ប្រធាន
នាយកដ្ឋាន Tran Dac Phu បានអះអាងថា៖ ក្រសួងសុខាភិបាលបានកសាងដំណើរ
ការធ្វើតេស្តវីរុស Ebola ដោយផ្អែកទៅលើការបញ្ជាណែនាំពីអង្គការសុខភាពពិភព
លោក និងមជ្ឈមណ្ឌលត្រូតពិនិត្យ និងបង្ការប្រឆាំងអាសន្នរោគអាមេរិក (CDC)។ នាបច្ចុប្បន្ន នៅវៀតណាមបានមាន៤មូលដ្ឋានដែលអាចធ្វើតេស្តវីរុស Ebola ៕