វៀតណាមមានគ្រឹះស្ថានអប់រំចំនួន ៥ ជាប់ក្នុងតារាងរៀបចំណាត់ថ្នាក់សកលវិទ្យាល័យល្អបំផុតនៅលើពិភពលោក
(VOVWORLD) - សាកលវិទ្យាល័យជាតិហាណូយជាប់ចំណាត់ថ្នាក់លេខ ៩៧០ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ២៥៨ នៅអាស៊ី។
សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។ រូបថត៖ Huyen Nguyen/ laodong.vn |
យោងតាមព័ត៌មានពីសាកលវិទ្យាល័យជាតិហាណូយ នាថ្ងៃទី ៣ ខែវិច្ឆិកា ទស្សនាវដ្ដី US News & World Report របស់សហរដ្ឋអាមេរិកទើបតែបានប្រកាសលទ្ធផលនៃតារាងរៀបចំណាត់ថ្នាក់គ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលឧត្តមសិក្សាល្អបំផុតនៅលើពិភពលោក - Best Global Universities ។ តាមនោះ សាកលវិទ្យាល័យជាតិហាណូយជាប់ចំណាត់ថ្នាក់លេខ ៩៧០ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ២៥៨ នៅអាស៊ី។ ក្នុងការរៀបចំណាត់ថ្នាក់ឆ្នាំ ២០២៣ US News & World Report បានរៀបចំណាត់ថ្នាក់ចំពោះសាលាសរុបចំនួន ២ ១៦៥ មកពីប្រទេសចំនួន ៩៥ (ឆ្នាំ ២០២២ មានសាលាចំនួន ១ ៧៥០ មកពីប្រទេសចំនួន ៩០)។ ក្រៅពីសាកលវិទ្យាល័យជាតិហាណូយ វៀតណាមមានសាកលវិទ្យាល័យចំនួន ៤ ផ្សេងទៀតក៏ជាប់ចំណាត់ថ្នាក់ដែរគឺ៖ សាកលវិទ្យាល័យ Ton Duc Thang, សាកលវិទ្យាល័យ Duy Tan, សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ, សាកលវិទ្យាល័យពហុបច្ចេកវិទ្យាហាណូយ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយផងដែរ៕